ក្រុមចោរកាច់កម៉ូតូដ៏សកម្មក្នុងខេត្ដកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់ និងដកហូតបានវត្ថុតាងមួយចំនួន
- August 30, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជានិងចង្អុលការពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងជំនាញព្រហ្មទណ្ឌខេត្ដ និងបានកិច្ចសហការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ។ កម្លាំងជំនាញបានបើកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ជាក្រុមចោរលួចដ៏សកម្មនៅក្នុងភូមិសស្រ្ដាខេត្ដកំពង់ស្ពឺ និងបណ្ដារាជធានី ខេត្តមួយចំនួនទៀតជាក់ស្ដែងប្រតិបត្ដិការខាងលើបានបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ខែ២០២៤។

លទ្ធផលសមត្ថកិច្ចឃាត់មុខសញ្ញាសរុប ០៧នាក់រួមមាន៖
១.ឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី
២.ឈ្មោះ ហេង ហេម ហៅ រតនា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបឹងទំលាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង
៣.ឈ្មោះ ឡុង ធូ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី
៤.ឈ្មោះ ម៉ន សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី
៥.ឈ្មោះ ហាក់ រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី
៦.ឈ្មោះ យ៉ាន់ អ៊ុក ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ
៧.ឈ្មោះ ឆាន ទីគា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ។
ដកហូតសម្ភារវត្ថុតាង៖ ម៉ូតូចំនួន៤គ្រឿង , ស្លាកលេខម៉ូតូ ចំនួន៤ ម៉ូតូប្រភេទផាសស្អាប់១គ្រឿង ដែកឆ្នៃប្រភេទកន្ទុយអន្ទង់អក្សរL ចំនួន១ គ្រាប់សំរាប់កឹបស្លាកលេខម៉ូតូចំនួន៧គូ សោរច្នៃសម្រាប់ចាក់ម៉ូតូចំនួន៤ ទូរស័ព្ទចំនួន៨គ្រឿង មួកក្រណាត់ពាក់ធ្វើសកម្មភាព ចំនួន ០១ ។
ជនសង្ស័យទាំងនេះ ផ្ដើមចេញពីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះម្នាក់កាលពីថៃ្ងទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយជនសង្ស័យបានយកម៉ូតូលួចបានទៅទុកនៅផ្ទះឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី។ បច្ចុប្បន្នម៉ូតូខាងលើ សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញដើម្បីប្រើប្រាស់។
បច្ចុប្បន្នមុខសញ្ញាចោរលួចរួមជាមួយវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ន អយ្យការចំណាត់ការបន្ដ៕



- Share This Post:






