សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងនៅមូលដ្ឋាន ក្នុងខេត្តបាត់ដំបង
- August 27, 2024
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បន្ទាប់ពីបានផ្សព្វផ្សាយករណីលួចកាត់ខ្សែភ្លើង ដែលសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមកនៅមូលដ្ឋាន និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីលួចកាត់ខ្សែភ្លើង បានជាបន្តបន្ទាប់ទៀត។

ជាក់ស្តែងក្នុងសប្តាហ៍នេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ និងស្រុកសង្កែ បន្តស្រាវជ្រាវនិងបង្រ្កាបនាំយក ជនសង័្សយទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
ចំណាត់ការខាងលើគឺអាស្រ័យដោយមានការ ចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ប្រជាការពារនិងប្រជាពលរដ្ឋនៅមូលដ្ឋានទើប សម្រេចបានលទ្ធផល បែបនេះ ហើយសង្ឃឹមថា សមត្ថកិច្ចនឹងចាត់វិធានការស្រាវជ្រាវបង្រ្កាបជាបន្តទៀត៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






