ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចុះណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងក្លឹបហាត់ប្រាណមួយកន្លែង ឱ្យបញ្ឈប់ការចាក់ភ្លេងសំឡេង​ឮ​ខ្លាំងៗ

    BY Khmernote Media August 29, 2024
    សមត្ថកិច្ច ចុះណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងក្លឹបហាត់ប្រាណមួយកន្លែង ឱ្យបញ្ឈប់ការចាក់ភ្លេងសំឡេង​ឮ​ខ្លាំងៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា
    បន្ទាប់ពីទទួលបានសារពីប្រជាពលរដ្ឋក្នុងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាក់ភ្លេងសំឡេងឮខ្លាំងៗ បង្កការរំខានដល់អ្នករស់នៅជិតខាង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងក្លឹបហាត់ប្រាណមួយកន្លែង ស្ថិតនៅផ្លូវ ២១០ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

    ក្នុងនោះផងដែរ សមត្ថកិច្ច បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឱ្យបញ្ឈប់ការចាក់ភ្លេងសំឡេងឮខ្លាំងៗ បង្កការប៉ះពាល់ដល់អ្នករស់នៅជិតខាងបន្តទៀត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: