ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម ហួត ហាក់ បញ្ជាក់ថាមានក្រុមជនខិលខូចបានយកឈ្មោះឯកឧត្តម ទៅបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ

    BY Khmernote Media August 28, 2024
    ឯកឧត្ដម ហួត ហាក់ បញ្ជាក់ថាមានក្រុមជនខិលខូចបានយកឈ្មោះឯកឧត្តម ទៅបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី២៨ ខែសីហានេះ បានបញ្ជាក់ថាមានក្រុមជនខិលខូច បានយកឈ្មោះឯកឧត្តម ទៅបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ។ ទាក់ទិននឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងប្រកាសបដិសេធ មិនទទួលខុសត្រូវចំពោះករណីគណនីនេះ។

    តាមរយៈបណ្តាញទំនាក់ទំនងសង្គម ឯកឧត្ដម ហួត ហាក់ មានខ្លឹមសារទាំងស្រុងថា៖ «សេចក្តីជូនដំណឹងស្ដីពីការប្រុងប្រយ័ត្នចំពោះករណីមានជនខិលខូចបានក្លែងបន្លំបង្កើតគណនីតេឡេក្រាមដោយប្រើឈ្មោះ និងរូបថត ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីចៀសវាងពីការបោកប្រាស់ និងខាតបង់ផលប្រយោជន៍ សូមសាធារណជបមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ និងសូមមេត្តាជឿជាក់តែលើព័ត៌មានដែលបានផ្សព្វផ្សាយចេញពីប្រភពច្បាស់លាស់និងសូមតាមដានព័ត៌មានអំពីក្រសួងអធិការកិច្ចតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការខាងលើ»។

    ជាមួយគ្នានេះ ក្រសួងអធិការកិច្ចសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ក្រសួងអធិការកិច្ច និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានដូចខាងក្រោម៖

    – ក្រសួងអធិការកិច្ច

    Telegram Channel : ក្រសួងអធិការកិច្ច – Ministry of Inspection (https://t.me/MOInspection) Facebook Page : ក្រសួងអធិការកិច្ច Ministry of Inspection (https://www.facebook.com/inspection.gov.kh)

    Website : ក្រសួងអធិការកិច្ច Ministry of Inspection (https://inspection.gov.kh)

    – ឯកឧត្តមរដ្ឋមន្តី

    Telegram Channel: Huot Hak – https://t.me/huothak11

    Facebook Account Huot Hak https://www.facebook.com/share/c5oXYps7357ND2eH

    Facebook Page : Huot Hak ហួត ហាក់ https://www.facebook.com/Huothakfficial

    Instagram Account : Huot Hak ហួត ហាក់ https://www.instagram.com/huothak19

    Tik Tok Account : Huot Hak-ហួត ហាក់ https://www.tiktok.com/chuothak19

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: