- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដង្ហែសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមគ្រួសារសព បានរៀបចំពិធីបុណ្យសពតាមប្រពៃណី
September 5, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោលដៅទេសចរណ៍ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹកសាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ។ ផ្លូវនេះ បាន និងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយមានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។ គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ
September 5, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសប្ដាហ៍នេះ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកជំទាវ ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី មួយចំនួន ដើម្បីធ្វើទស្សនកិច្ច នៅបណ្ដាខេត្តទាំង៤ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម-ឡាវ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដើម្បីស្វែងយល់ពីស្ថានភាពពិតនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការវិវត្តនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាជន ព្រមទាំងសក្ដានុពលទេសចរណ៍នៃបណ្ដារខេត្តទាំងនោះផងដែរ។ ក្រុមការងារ និងសិល្បករ សិល្បការនីចំនួនជាង៥០រូបនៅខេត្តស្ទឹងត្រែង បានធ្វើទស្សនកិច្ចនៅតាមបង្គោលព្រំដែនរវាងកម្ពុជា-ឡាវ
September 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ចំនួន ៣៣១៨ នាក់។ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ដែលមានពេលវេលាគ្រប់គ្រាន់ មានធនធានសម្រាប់បំពេញការងារ រាប់ទាំងមធ្យោបាយធ្វើដំណើរដោយខ្លួនឯងផង ចំនួនសរុប 3,318 នាក់ ដោយបែងចែកតាមរាជធានី-ខេត្ត និងមានលក្ខខណ្ឌដូចតទៅ៖ លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៖ ១-មានអាយុចាប់ពី ២១ឆ្នាំ ឡើងទៅ ២-មានអាសយដ្ឋានស្នាក់នៅរាជធានី
September 5, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ច ទប់ស្កាត់ គ្រប់បទល្មើសឆ្លងដែនខុសច្បាប់ ក្មេងទំនើង ក្រុមកុបកម្ម គ្រឿងញៀន បង្ក្រាបល្បែងស៊ីសង នៅមូលដ្ឋានរបស់ខ្លួន និងបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំអនុវត្តតាមផ្លូវច្បាប់ឲ្យបានល្អបន្ថែមទៀត។ ឯកឧត្តម សុខ លូ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពី អភិបាលរងខេត្ត
September 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កេសរកូលឬហៅថាអ័រគីដេ មានវត្តមាននៅប្រទេសកម្ពុជាតាំងពីបុរាណកាលមកម្ល៉េះ។ រុក្ខជាតិព្រៃប្រភេទនេះជាអំបូរដ៏ធំមួយ នៅក្នុងរជ្ជរុក្ខជាតិ។វាជាប្រភេទផ្កាព្រៃដែលត្រូវបានគេយកមកបង្កាត់ និងកែច្នៃតាំងលម្អតាមគេហដ្ឋានដ៏ពេញនិយម។ នៅលើភពផែនដី យើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុង ធម្មជាតិបាន ចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗ រាប់រយប្រភេទ ត្រូវបានគេរកឃើញ និង ដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។ កេសរកូល គឺជារុក្ខជាតិដែលមានទងកេសរញីមានទំហំធំជាង កេសរឈ្មោល និងផុសចេញពីកញ្ចកេសរផ្កា លយចេញដូច ក្បាលដែកគោល។ ខ្មែរសម័យទំនើបនិយមហៅរុក្ខជាតិនេះថា អ័រគីដេរ (Orchid)
September 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី០៣ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា
September 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារអ្នកនាំពាក្យរបស់មូលនិធិជនពិការ គូសបញ្ជាក់ កន្លងមកនេះមានការភាន់ច្រឡំពីសំណាក់សាធារណៈជនលើសកម្មភាពរបស់បុគ្គលឯកជន មួយចំនួនដើររអង្គាសថវិកានៅតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែងសាធារណៈនានា ដោយបាន ប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដាក់នៅលើហិបរៃអង្គាសថវិការបស់ខ្លួន។ មូលនិធិជនពិការ គឺជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលរបស់រដ្ឋ គឺមិនមានកម្មវិធីដើរចល័តរៃអង្គាសថរិកានៅតាមទីតាំងខាងលើទេ ដែលនេះវាធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យខាងលើ បានលើកឡើងថា មូលនិធិជនពិការ មានភារកិច្ចក្នុងការកៀរគរថវិកាសម្រាប់យកមក ជួយដល់ជនមានពិការភាពក្រីក្រតាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការដែលមានឈ្មោះ និងរូបសញ្ញារបស់មូលនិធិជនពិការនៅលើហិបទាំងនោះ ស្របតាមបែបបទ និងនីតិវិធីដែលមានចែង។ ការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌នេះ គឺមូលនិធិជនពិការបានដាក់នៅតាមវត្តអារាម
September 4, 2024 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ក្រៅពីបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាខែកន្លងមក ឯកឧត្តមអភិបាលក៏បានបន្តជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ទៅដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិជាផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅសំដៅធ្វើឱ្យភូមិឃុំមានសុវត្ថិភាព រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន
September 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជំនួយអាមេរិក USAID បានតាមដាន និងកត់ត្រាថ្មី ដោយរកឃើញចំនួនសត្វត្មាតដល់ទៅ ១២៧ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ថា ចំនួនវត្តមានសត្វត្មាតដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញមានចំនួនប្រហែល១៣០ ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។ គួរបញ្ជាក់ថាប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាតបីប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សត្វត្មាត
September 4, 2024












