ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរជាង ៨ម៉ឺនករណី ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤

    BY Khmernote Media September 6, 2024
    មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរជាង ៨ម៉ឺនករណី ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរដែលបានសម្រាក នៅមន្ទីរពេទ្យចំនួន ៨១ ៨៥៥ ករណី ក្នុងរយៈពេល ៦ខែដំបូង នៃឆ្នាំ២០២៤។ លោកគ្រូ-អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានខិតខំផ្ដល់ការពិនិត្យ និងព្យាលបាលជំងឺប្រកបដោយគុណភាពដល់កុមារគ្រប់ៗរូប។

    សូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនរើសអើង។

    ដើម្បីចូលរួមរក្សានូវស្នាដៃដ៏ធំធេងរបស់ឯកឧត្តម វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ សូមចុចតំណខាងក្រោមនេះ៖
    – រៀល: https://link.payway.com.kh/n3100462b
    – ដុល្លារ: https://link.payway.com.kh/KS100484b

    ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation

    Share This Post: