- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ចុងភៅវ័យក្មេងកម្ពុជាក្នុងខេត្តសៀមរាបចំនួនបីនាក់បាននាំយកមុខម្ហូបហហ្មុកត្រី ដ៏ល្បីល្បាញរបស់ខ្មែរ ទៅប្រកួតក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំ សម្រាប់ចុងភៅវ័យក្មេងក្រោមអាយុ ២៤ឆ្នាំ “Thailand World Junior Chef Battle 2024”។ ចុងភៅវ័យក្មេងកម្ពុជាទាំងបីរូបមាន លោក ឈុន ប៊ុនឈូ កញ្ញា អាត វ៉ាន់ លីដា និងលោកម៉ាន សុជាតិ។ លោក ឈុន ប៊ុនឈូ តំណាងឱ្យក្រុមចុងភៅវ័យក្មេងកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថា កាលពីពេលថ្មីៗនេះ
September 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យឃាត់ខ្លួនជនណាដែលគ្មានលិខិតឧទ្ទេសនាម ចុះទៅពិនិត្យនៅតាម មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនក្នុងរាជធានីភ្នំពេញ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ក្នុងសប្តាហ៍កន្លងមកនេះ មានបុគ្គលម្នាក់ ឬពីរនាក់ បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល ចុះមកពិនិត្យទីតាំងរបស់លោក/លោកស្រី រួចទារ ឬសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។ ប្រសិនបើបានជួបករណីនេះ សូមលោក/លោកស្រីសួរនាំរកលិខិតឧទ្ទេសនាមឱ្យចុះមកបំពេញការងារ។ បើគ្មានលិខិតឧទ្ទេសនាមទេ សូម លោក/លោកស្រីឃាត់ខ្លួនបុគ្គលនោះ រួចជូនដំណឹងមកមន្ត្រីមានសមត្ថកិច្ចដូចជា ប៉ូលិសប៉ុស្តិ៍ ឬអាជ្ញាធរសង្កាត់ ឬមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ (លេខទូរស័ព្ទទំនាក់ទំនង៖ 012 913 041 ឬ 012
September 11, 2024 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ នឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានា ក្នុងក្រុង ដើម្បីកាត់បន្ថយបាននូវអំពើអសន្ដិសុខផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ
September 11, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមលិខិតរបស់ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងស្តីពី ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរ សូមជម្រាបជូនថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖ -លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ -សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ
September 11, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុតតុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងធ្វើ ការស្រាវជ្រាវនិងឃាត់ខ្លួនយុវជនចំនួន ០៣នាក់ នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ សូមជម្រាបជូនថា មូលហេតុដែលឈានទៅដល់ការនាំខ្លួននេះ គឺនាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមយុវជនខាងលើបានប្រើប្រាស់ដំបងដែកធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនមួយក្រុម ទៀត នៅចំណុចក្រុមទី០៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ហើយក្នុងខណៈនោះក្រុមយុវជនដែល ត្រូវគេតាមវាយរត់ចូលទៅក្នុងស្រះទឹកមួយកន្លែងនៅក្បែរនោះបណ្តាលឱ្យលង់ទឹកស្លាប់នៅ ទីនោះ
September 11, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងត្រៀមរៀបចំពិធីបុណ្យអុំទូកនៅតាមដងស្ទឹងសង្កែ ក្នុងអំឡុងថ្ងៃទី១៦និងទី១៧ខែតុលាខាងមុខនេះហើយ ដើម្បីអបអរ សាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង។ ក្នុងកិច្ចប្រជុំពិភាក្សារៀបចំពិធីបុណ្យអុំទូកខេត្តកាលពីថ្ងៃទី១០តុលា ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ណែនាំដល់ក្រុមការងារពាក់ព័ន្ធត្រូវពិនិត្យឡើងវិញលើការរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ប្លែកៗជាងឆ្នាំមុនៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ ។ ឯកឧត្តមបន្ថែម៖«ក្រុមការងារពាក់ព័ន្ធត្រូវត្រូវត្រៀមលក្ខណៈ និងរៀបចំចាត់ចែងអនុវត្តន៍ការងារទៅតាមផ្នែកនីមួយៗដោយចាប់ផ្ដើមពីឥឡូវនេះជាបណ្ដើរៗសំដៅជំរុញការងារឱ្យបានរៀបរយមុនថ្ងៃពិធីចាប់ផ្ដើម»។ ប្រភេទទូកដែលត្រៀមចូលរួមប្រណាំងមាន ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម ។ សូមរំលឹកថា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង រយៈពេល២ថ្ងៃ កាលពីឆ្នាំ២០២៣បានបញ្ចប់ទៅដោយជោគជ័យ
September 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ទើប ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចរថយន្ត ចំនួន០២គ្រឿង ប្រព្រឹត្តល្មើសនៅថ្ងៃទី០៤ និង០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣
September 11, 2024 - ព័ត៌មានជាតិ
(ថៃ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Team Cambodia បានឱ្យដឹងថា កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយសរុបចំនួន ០៤គ្រឿង (ប្រាក់ ០២គ្រឿង និងសំរឹទ្ធ ០២គ្រឿង) ក្នុងព្រឹត្តិការណ៍ប្រកួត SEA WAVE Finswimming Round 4 2024 លើប្រភេទកីឡាហែលទឹកពាក់ជើងទា នៅមជ្ឈមណ្ឌលកីឡា Sport Complex Psu Phuket នៃព្រះរាជាណាចក្រថៃ។ សម្រាប់លទ្ធផលកីឡាការិនី ប្រកួតលើប្រភេទវិញ្ញាសារួមមាន៖ -៥០ម៉ែត្រ
September 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានចំពោះការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា “លោកប៉ូលិសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់”។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង
September 10, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នង បំផ្លាញស្ទើរអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ាង ប៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុន សុភា អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។ កិច្ចសហការអន្ដរាគមន៍ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ផ្នែកចង្រ្កានបាយ
September 10, 2024












