ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយចំនួន ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួត SEA WAVE Finswimming Round 4 2024 នៅប្រទេសថៃ

    BY Khmernote Media September 10, 2024
    អបអរសាទរ! កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយចំនួន ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួត SEA WAVE Finswimming Round 4 2024  នៅប្រទេសថៃ

    (ថៃ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់​ Team Cambodia បានឱ្យដឹងថា កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយសរុបចំនួន ០៤គ្រឿង (ប្រាក់ ០២គ្រឿង និងសំរឹទ្ធ ០២គ្រឿង) ក្នុងព្រឹត្តិការណ៍ប្រកួត SEA WAVE Finswimming Round 4 2024 លើប្រភេទកីឡាហែលទឹកពាក់ជើងទា នៅមជ្ឈមណ្ឌលកីឡា Sport Complex Psu Phuket នៃព្រះរាជាណាចក្រថៃ។

    សម្រាប់លទ្ធផលកីឡាការិនី ប្រកួតលើប្រភេទវិញ្ញាសារួមមាន៖
    -៥០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង
    -១០០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង
    -៥០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង
    -១០០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង ៕

    ប្រភព៖ Team Cambodia

    Share This Post: