ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នងស្ទើរអស់ទាំងស្រុង នៅស្រុកសំរោងទង

    BY Khmernote Media September 10, 2024
    អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នងស្ទើរអស់ទាំងស្រុង នៅស្រុកសំរោងទង

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នង បំផ្លាញស្ទើរអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ាង ប៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុន សុភា អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។

    កិច្ចសហការអន្ដរាគមន៍ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ផ្នែកចង្រ្កានបាយ បានរាលដាលមកដល់ខាងមុខ និងបណ្ដាលអោយខូចខាតសម្ភារមួយចំនួនរួមមាន៖

    -ឆេះផ្ទះ ចំនួន ០១ខ្នង ទំហំ ៦×៨ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ
    -ឆេះគ្រែ ចំនួន ០៤
    -ឆេះពូក ចំនួន ០៤
    -ឆេះទូរដាក់ខោអាវ ចំនួន ០២
    -ឆេះកង្ហារ ចំនួន ០២ គ្រឿង
    -ឆេះសាឡុងឈើ ចំនួន ០១ឈុត
    -ឆេះមាស ចំនួន ០១ តម្លឹង
    -ឆេះលុយខ្មែរ ៨០០,០០០៛ (ប្រាំបីសែនរៀល)
    -ឆេះប្លង់ដី ចំនួន ០៧ សន្លឹក
    -ឆេះសំបុត្រកំណើត ចំនួន ០៣សន្លឹក
    -ឆេះសៀវភៅស្នាក់នៅ ចំនួន ០១ ក្បាល
    -និងសម្ភារប្រើប្រាស់មួយចំនួន ។

    ក្នុងពេលអគ្គិភ័យកំពុងតែឆាបឆេះរថយន្ដអគ្គិភ័យសង្រ្គោះរបស់អធិការដ្ឋាននគរបាលស្រុក រថយន្តសង្គ្រោះអគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រថយន្តវិទ្យាស្ថានបច្ចេកទេសតេជោ ហ៊ុន សែន ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកចំនួន០៣រថយន្ដ បានចេញជួយអន្ដរាគមន៍ ប៉ុន្ដែស្ថានភាពមិនអំណោយផលគឺបណ្ដាលឱ្យអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋស្ទើទាំងស្រុង ប៉ុន្តែករណីនេះមិនបណ្ដាលឲ្យរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ការសន្និដ្ឋានបឋមមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: