- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ១,០៧ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៩,៣៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ កំពង់ចាម កើនកំពស់ចំនួន ០,៥០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១១,៨៦ម៉ែត្រ ខណៈស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ ស្ទឹងត្រែង កើនកំពស់ចំនួន ០,៤៧ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៩,០៦ម៉ែត្រ ៕ ប្រភព៖ ក្រសួងព័ត៌មាន
September 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹថា នៅឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាន នឹងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។ ក្នុងនោះខេត្តសៀមរាបឯណោះវិញ រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤កន្លងមកនេះ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានទាំងកម្មវិធីកម្សាន្តសប្បាយ កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗមួយចំនួនទៀត រៀបចំឡើងដើម្បីបង្ហាញពីសម្បតិ្តបេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធនធានទេសចរណ៍ដ៏អច្ឆរិយៈរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាប នារដូវភ្លៀងធ្លាក់ ជាពិសេសក្នុងខែកញ្ញានេះ រដ្ឋបាលខេត្ត និងវិស័យឯកជន បានគិតគូរអំពីការបង្កើត នូវព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញដល់អ្នកទេសចរបន្ថែមទៀត
September 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជួយដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាម។ សូមជម្រាបជូនថា ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម
September 14, 2024 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្រ្តីនៃមន្ទីរជំនាញ អាជ្ញាធរខេត្តកែប បានយកចិត្តទុកដាក់ ការពារ ថែរក្សា និងបង្កើតអោយមានការគ្រប់គ្រងតំបន់អភិរក្សជលផលនៅក្នុងសមុទ្រនិងតាមបណ្តាកោះនានាជាបន្តបន្ទាប់។ តួយ៉ាង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ញើញចុះទៅកោះពោធិ៍ ដើម្បីលែងសត្វល្មិច ឬហៅអណ្តើកសមុទ្រ ចំនួន៣ក្បាល ចូលទៅសមុទ្រវិញ ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ បន្ថែមពីនោះ
September 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។ ក្រសួងធនធានទឹក បានឱ្យដឹងថា កន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាកជី(Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើនៃប្រទេសឡាវ។ ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman Sea) និងឈូងសមុទ្រថៃ
September 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
September 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួល ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់ឱ្យលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយពីមន្រ្តីសាខា កបប រាជធានីភ្នំពេញ។ ដោយបាននាំយកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ
September 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយនិងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត នឹងរៀបចំការវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និង ពិការមុខមាត់ផ្សេងៗ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គចិត្ត ដែលមានជំនាញខ្ពស់ និងបទពិសោធន៍យូរឆ្នាំ ពីប្រទេសចិន ហុងកុង និង ប្រទេសកម្ពុជា នៅមជ្ឈមណ្ឌលភាពញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២៤។ ការពិនិត្យ និង ចុះឈ្មោះអ្នកជំងឺនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ លេខតេឡេក្រាម៖ ០១២
September 13, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី «Equinox Angkor Wat» ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ ប្រភពខាងលើបានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី «Equinox Angkor Wat» ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលជារៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។ ដូច្នេះ សូមកុំភ្លេចចូលរួមទាំងអស់គ្នាចាប់ពីថ្ងៃ ២១-២៣ ខែកញ្ញា
September 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសបដិសេធទាំងស្រុង និងថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុង«គម្រោងអភិវឌ្ឍន៍តាមព្រំដែន»។ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូន បុគ្គលិកអប់រំ និងសាធារណជនទាំងអស់ ជ្រាបថា៖ ថ្មីៗនេះក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ
September 13, 2024












