ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់

    BY Khmernote Media September 16, 2024
    ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់

    រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ១,០៧ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៩,៣៤ម៉ែត្រ។

    ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ កំពង់ចាម កើនកំពស់ចំនួន ០,៥០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១១,៨៦ម៉ែត្រ ខណៈស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ ស្ទឹងត្រែង កើនកំពស់ចំនួន ០,៤៧ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៩,០៦ម៉ែត្រ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: