គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផែនការណែនាំពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- September 9, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញ ផែនការណែនាំ ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

នៅក្នុងឆ្នាំ២០២៤ នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។
ដើម្បីរៀបចំកម្មវិធីប្រកួតអុំទូកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចឆ្នាំមុន ស្របទៅតាមប្រពៃណី ទំនៀមទម្លាប់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធលើកិច្ចការមួយចំនួនផងដែរ៕
ខាងក្រោមនេះជាចេញសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ៖










- Share This Post:






