ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ធ្លាក់ចុះក្រោម៤០០០រៀល ក្នុងមួយលីត្រ

    BY Khmernote Media September 11, 2024
    តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ធ្លាក់ចុះក្រោម៤០០០រៀល ក្នុងមួយលីត្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧៥០រៀល ក្នុង១លីត្រ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: