ព័ត៌មានជាតិ

គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៥០០នាក់

BY
Khmernote Media
September 16, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកូឡា បានឱ្យដឹងថា គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ជ្រើសរើសអ្នកស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ដើម្បីជួយសម្របសម្រួល ក្នុងពិធីបើកព្រឹត្តិការណ៍ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងពិធីបិទ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីព្រឹត្តិការណ៍ខាងលើទទួលបានជោគជ័យ និងសប្បាយរីករាយ។

-ដាក់ពាក្យ៖ https://link.moeys.gov.kh/ns2024register
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៤
-ទំនាក់ទំនង៖ ០៩៨ ៨៩៨ ៧៦៧
-ទីកន្លែងទទួលពាក្យ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក។

អត្ថប្រយោជន៍៖
– អាវអ្នកស្ម័គ្រចិត្ត
-កាតសម្គាល់ខ្លួន
-លិខិតថ្លែងអំណរគុណពីគណកម្មការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២៕

ប្រភព៖ MoEYS Cambodia​

Share This Post: