ព័ត៌មានជាតិ

ព្រះមហាក្សត្រ តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប

BY
Khmernote Media
September 16, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប។

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប រួមមាន៖

១. ឯកឧត្តមវេជ្ជបណ្ឌិត ឌួង សុជាតិ ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋមន្ត្រី
២. លោកជំទាវ ពុំ ស្យាណូ ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ
៣. ឯកឧត្តមបណ្ឌិត សេង ពិសិដ្ឋ ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៤. លោកជំទាវ លី សុគន្ធារី ជាទីប្រឹក្សា
៥.លោកជំទាវ លីន លី ជាទីប្រឹក្សា
៦. ឯកឧត្តម មីន ប្យង់ចាំង ជាទីប្រឹក្សា៕

Share This Post: