ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ក.ប.ប. រកឃើញផលិតផលប៊ឺ និងឈីសខូចគុណភាពជាង ១១តោន ត្រូវបានយកទៅដុតបំផ្លាញចោល

    BY Khmernote Media September 16, 2024
    មន្ត្រីជំនាញ ក.ប.ប. រកឃើញផលិតផលប៊ឺ និងឈីសខូចគុណភាពជាង ១១តោន ត្រូវបានយកទៅដុតបំផ្លាញចោល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព ដែលបណ្តាលមកពីដាច់ចរន្តអគ្គិសនីក្នុងអំឡុងពេលដឹកជញ្ជូនតាមកប៉ាល់នៅលើសមុទ្រ។

    ផលិតផលម្ហូបអាហារខាងលើ មន្ត្រីជំនាញ អគ្គនាយកដ្ឋាន ក.ប.ប.បានធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា ខូចគុណភាព គ្មានសុវត្ថិភាព និងមិនអាចប្រើប្រាស់ជាម្ហូបអាហារសម្រាប់មនុស្សបរិភោគទៀតទេ ហើយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងសហគ្រាសខាងលើ ធ្វើការបំផ្លាញចោលតាមនីតិវិធី ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: