- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនោះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប។ សម័យប្រជុំនេះ ធ្វើឡើងក្រោមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៧ ខែកញ្ញា ថ្មីៗនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះអង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន
September 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា តាមរយៈការគាំទ្រពីគម្រោងរេដបូកកែវសីមា និងគម្រោង USAID មរតកបៃតង សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា បានចូលរួមបង្កើតថ្នាលបណ្តុះកូនឈើតាមគ្រួសារស្ម័គ្រចិត្តចំនួន២០ថ្នាល ដែលសរុបជាកូនឈើមានចំនួន១០ ០០០ដើម។ ដោយមានការគាំទ្រថវិកា បច្ចេកទេស និងសម្ភារ ក្នុងការបណ្តុះកូនឈើតាមសហគមន៍ជាលក្ខណៈគ្រួសារ សហគមន៍ត្រៀមនឹងយកទៅដាំនៅដែនជម្រកសត្វព្រៃកែវសីមានៅពេលឆាប់ៗខាងមុខនេះ។ លោក ហុង ចាក់ ដែលជាសមាជិកគណៈកម្មការសហគមន៍ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ថា លោកបានទទួលចំណូលលើកទី១ ពីការបណ្តុះកូនឈើរបស់គាត់ចំនួន៣៥០ដុល្លារអាមេរិក សម្រាប់កូនឈើ៥០០ដើម។ ពីមុនលោកមិនដែលដឹងថាការបណ្តុះកូនឈើអាចផ្តល់ប្រាក់ចំណូលដល់លោក និងក្រុមគ្រួសារដូចឥឡូវនេះទេ។ ប៉ុន្តែក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តបណ្តុះកូនឈើ និងគ្រប់គ្រងថ្នាល
September 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) និងធ្វើការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។ វិធីសាស្ត្រជ្រៀតចូល និងឆបោក៖ ១- ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ) ២- ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ ៣- ធ្វើការទូរស័ព្ទមកកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធីនិងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត
September 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះជូនប្រជាពលរដ្ឋចំនួន ៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសត្រង់មុំ ឌីជីថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដាក់ឱ្យដំណើរការសេវាធ្វើលិខិតឆ្លងដែន តាមអនឡាញ
September 18, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំក្មួយស្រីចំនួន ២នាក់ ជាបងប្អូនបង្កើត ឈ្មោះ បារាំង ហ្វាងមានមាន អាយុ ៤ ឆ្នាំ និង បារាំង ហ្វាងមីងមីង អាយុ ២ ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប មានជំងឺកង្វះសារធាតុពណ៌
September 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ បច្ចេកវិទ្យាឌីជីថល (Digital Technology) ក្នុងនោះ បច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technology) បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ការធ្វើអាជីវកម្ម និងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ ជាពិសេស
September 18, 2024 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តតាកែវ។ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពជាក់ស្តែងបច្ចុប្បន្នកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្តាប្រទេសជិតខាងមានការកើន ឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង និងមានលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ថែមទៀត។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹង ព្រែក ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងហាមកូន ចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗ ឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការសម្ភារ មធ្យោបាយសម្រាប់អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
September 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន អភិបាលរាជធានី-ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ។ តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យ ឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន
September 18, 2024 - ព័ត៌មានជាតិ
ក្រុងកោះរ៉ុង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរ និងសមត្ថកិច្ច នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅតំបន់មួយចំនួនក្នុងសង្កាត់កោះរ៉ុងសន្លឹម មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជោរជន់ហូរច្រោះបាក់ស្រុតគ្រឹះផ្ទះប្រជាពលរដ្ឋមួយចំនួន និងហូរច្រោះដាច់ផ្លូវ ឆ្នេរនិងហូរច្រោះដួលរលំបង្គោលភ្លើងអស់ខ្លះទៀត។ ស្ថិតក្នុងស្ថានភាពបែបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ សហការជាមួយក្រុមការងាររដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមបានចុះអន្តរាគមន៍ជួយដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ ក្នុងនោះក្រុមការងារក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាសមិនល្អ មានភ្លៀង ខ្យល់និងរលកសមុទ្រខ្ពស់។ ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរក្រុងកោះរ៉ុងក៏អំពាវនាវផងដែរឲ្យពលរដ្ឋប្រុងប្រយ័ត្នរាប់ទាំងការធ្វើដំណើរផ្លូវសមុទ្រ ឬការចេញទៅនេសាទជាដើម ដើម្បីសុវត្ថិភាព៕ ប្រភព៖ លោក Huy Bunleng News
September 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង៥ ៣០០នាក់កាលពីឆ្នាំមុនដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថានទូតបារំាងប្រចាំកម្ពុជានឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨ព្រឹក ដល់រហូតម៉ោង ៤រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤បានបញ្ជាក់ថាព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុបដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញដោយប្រវត្តិសាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើមត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។ ប្រភពដដែលបន្តថា ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស។ការទស្សនាធ្វើឡើងដោយសេរី
September 18, 2024












