ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធនាគារជាតិនៃកម្ពុជា ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ

    BY Khmernote Media September 18, 2024
    ធនាគារជាតិនៃកម្ពុជា ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានប្រកាសហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ។

    ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ទាំងអស់ (ដែលតទៅនេះ ហៅថា គ្រឹះស្ថាន) ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន គ្រឹះស្ថានត្រូវអនុវត្តដូចខាងក្រោម៖

    ១. មិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ

    ២. មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ និង

    ៣. ពន្យល់និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្តីណែនាំនេះជូនសាធារណជន។

    សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានទាំងអស់ជ្រាប និងសហការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីណែនាំនេះ ៕

    ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

    Share This Post: