ព្រះសង្ឃវត្តបទុមវតី ចែកបបរ«យាគូ» ដល់ប្រជាពលរដ្ឋប្រុសស្រី ដែលយកកូន មកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផាទី២
- September 25, 2024
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វត្តបទុមវតីរាជវរារាម បានឱ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្តាំវត្តបទុមវតីរាជវរារាម បានចាត់ព្រះសង្ឃយកបបរ (យាគូ) ចែកជូនដល់ បុគ្គល ប្រជាពលរដ្ឋប្រុសស្រី ដែលយកកូន (កុមារ) មកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងវេនបិណ្ឌទី៨ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដែលនេះជាសទ្ធាជ្រះថ្លាពី ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំង កូនចៅនៃគណៈកម្មការទ្រទ្រង់បណ្ណាល័យអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ទាំងអស់ ព្រមទាំងញាតិព្រះធម៌។
ព្រះគ្រូសូធ្យស្តាំវត្តបទុមវតី សូមជូនពរកូនៗដែលកំពុងសម្រាកព្យាបាល សូមឆាប់បានធូសះស្បើយពីរោគាទាំងឡាយទាំងពួង សមប្រកបដោយពុទ្ធពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕















ប្រភព៖ វត្តបទុមវតីរាជវរារាម
- Share This Post:






