ព័ត៌មានជាតិ

រថយន្តសាំងយ៉ុងបើកវ៉ាជែងរថយន្ត១គ្រឿងបុកនារីជានិស្សិតម្នាក់យ៉ាងពេញទំហឹង ហើយអូសនារីរងគ្រោះជាង១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ

BY
srey nuch
July 2, 2020

កំពង់ធំ៖ រថយន្តសាំងយ៉ុង ១គ្រឿង វ៉ាជែងរថយន្ត១គ្រឿងទៀតក្នុងល្បឿនលឿនទៅបុកនារីជានិស្សិតពេញវ័យពេញទំហឹង ខណៈគាត់កំពុងជិះម៉ូតូឆ្លងថ្នល់ដោយអូសនារីរងគ្រោះប្រមាណជាង១០០ម៉ែត្របណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឲ្យភាពផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១៦:៤០ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ចំណុចទល់មុខក្លោងទ្វា មជ្ឈមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សាកសពនារីរងគ្រោះឈ្មោះ ទែន ឡៃឈា (ហៅស្រីណែត) ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកតៃកុងរថយន្តឈ្មោះ វ័ន វ៉ាន់ធូ ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិទួលរការ ឃុំកណ្តុរជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុង ១គ្រឿង ស្លាកលេខ កំពង់ស្ពឺ 2A -1036 ពណ៌ស ចេញពីត្បូងទៅជើង វ៉ាជែងរថយន្ត ១គ្រឿង ទៀតក្នុងល្បឿនយ៉ាងលឿន ហើយគេឃើញនារីពេញវ័យម្នាក់ជិះម៉ូតូឌ្រីមសង់ C125 ១គ្រឿងជិះឆ្លងថ្នល់បុកពេញទំហឹងអូសប្រមាណជាង ១០០ម៉ែត្របណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម។

ចំណែកតៃកុងឡានក្រោយពីបុកមនុស្សស្លាប់រួចបានព្យាមយាមរត់ចេញពីកន្លែងកើតហេតុ តែលោក ណេត ចាន់សុភាព មេបញ្ជាការរងអាវុធហត្ថស្រុកសន្ទុកតាមចាប់ឃាត់ខ្លួនតៃកុងឡានយកមកប្រគល់ឲ្យប៉ូលិសចរាចរណ៍ស្រុកសន្ទុកយកទៅសាកសួរនូវអធិការដ្ឋាននគរបាលស្រុក ឃាត់ខ្លួនបានដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ។ វត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សារទុកនូវអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពនារីរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share This Post: