ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលគ្រឿងញៀនទូទាំងខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងវត្ថុតាងមួយចំនួនពាក់ព័ន្ធគ្រឿងញៀន

    BY Khmernote Media July 2, 2020
    គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលគ្រឿងញៀនទូទាំងខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងវត្ថុតាងមួយចំនួនពាក់ព័ន្ធគ្រឿងញៀន

    រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលគ្រឿងញៀន ទូទាំងមូលដ្ឋានខណ្ឌ ដោយឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ និងវត្ថុតាងមួយចំនួនទៀត ។

    នាយប់ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង១៩:៣០នាទី ដល់ម៉ោង២២:៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោកអធិការ-អធិការរងនគរបាលខណ្ឌ, មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌ,តំណាងយោធភូមិភាគពិសេស ប្រចាំខណ្ឌ,លោកនាយករងរដ្ឋបាលខណ្ឌ, មន្ត្រីរាជការខណ្ឌ-សង្កាត់, កងកំលាំងប្រដាប់អាវុធខណ្ឌ និង សណ្តាប់ធ្នាប់ខណ្ឌ-ប្រជាការពារសង្កាត់ សរុប១៩៣នាក់ ។

    ជាលទ្ធផលឯកឧត្តម អភិបាលខណ្ឌ បានបែងចែកកម្លាំងចុះជា០៣គោលដៅ គឺ៖ គោលដៅទី១ នៅវត្តញាណរង្សីនិងផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១ ឃាត់ខ្លួន០៣នាក់ ថ្នាំញៀនក្រាមពណ៌សថ្លា ០៣កញ្ចប់តូច (បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១) ។ គោលដៅទី២ នៅមុខសាលាប៊ែលធី សង្កាត់ទួលសង្កែ១ ជាលទ្ធផលពុំមានសកម្មភាពអ្វីគួរអោយកត់សម្គាល់ ។ គោលដៅទី៣ នៅកំពង់ដ សង្កាត់គីឡូម៉ែតលេខ៦ ជាលទ្ធផលឃាត់ខ្លួន ០១នាក់ ដកហូត ពូថៅ០១, កាំបិតតាំងតោ០២, ដាវ០១, ញញួរ០១, កូនកាំបិតចុងស្រួច០១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងសំបកទូរហ្គែម បាញ់ត្រី០១ (បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគ.ម៦) ។

    ដោយឡែកសង្កាត់ចំនួន០៥ផ្សេងទៀត បានធ្វើការល្បាតក្នុងមូលដ្ឋាន ជាលទ្ធផលពុំមានសកម្មភាពអ្វីគួរអោយ កត់សម្គាល់ឡើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay