សិល្បៈ

អាសូរណាស់! តារាសម្តែងភេទទី3 Mr.Queen ទទួលមរណៈភាពហើយ នៅយប់មិញនេះ ដោយសារជំងឺមហារីក ហើយម្តាយគ្មានលុយធ្វើបុណ្យទៀត

BY
Khmernote Media
July 3, 2020

ដំណឹងដ៏សោកសៅមួយគឺលោក វឌ្ឍនា ហៅមីស្ទើឃ្វីន ដែលជាតារាសម្តែងភេទទី៣ បានទទួលមរណៈភាពកាលពីយប់មិញនេះនៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយសារជំងឺមហារីក។ កាលពីម្សិលមិញនេះដែរ មីស្ទើឃ្វីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ក្រោយអាការៈជំងឺ មហរីករបស់លោកបានរើឡើងវិញ ខណៈដែលគ្រូពេទ្យបញ្ជាក់ថាមានសង្ឃឹមតិចក្នុងការជួយសង្គ្រោះ។

សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺមហារីកកូនកណ្តុរនិងជំងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេល២ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជនទាំងស្រុង ដោយក្រុមគ្រួសារដើខ្ចីលុយគេក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ2នាក់ម៉ែកូនក្នុងបន្ទប់ជួល់ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នសពរបស់គាត់ត្រូវបានតំកល់ទុកនៅវត្តអង្គតាមិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Share This Post: