នេះជាហេតុដែលនារីភាគច្រើននៅតែចូលឆែកមើលTimeline របស់គូស្នេហ៍ចាស់
នារីគ្រប់រូបនៅពេលដែលបែកបាក់ជាមួយនឹងដៃគូចាស់ក៏ដោយ ក៏នៅតែមានទន្លាប់មួយដែលមិនអាចបញ្ឈប់បានដោយងាយនោះគឺការចូលមើលTimeline របស់សង្សារចាស់របស់ខ្លួន។ ដែលទន្លាប់ទាំងនេះគឺជារឿងអាក្រក់មួយ ព្រោះធ្វើឲ្យនារីមិនអាចដកចិត្តបានឆាប់។ ខាងក្រោមនេះគឺជាមូលហេតុថា ហេតុអ្វីបានជាបែកគ្នាហើយនារីនៅតែចូលទៅមើលTimeline របស់អតីតដៃគូរបស់ខ្លួន៖
១. នៅតែចង់ដឹងពីស្ថានភាពរបស់សង្សារចាស់៖ ទោះបីជាបែកគ្នាហើយក៏ដោយ ប៉ុន្ដែនារីនៅតែចូលមើលTimelineរបស់សង្សារចាស់ដដែល ពេលខ្លះពួកនាងក៏មិនដឹងដែរថាព្រោះអ្វី គ្រាន់តែរូបនាងចង់ដឹងពីសុខទុក្ខរបស់អ្នកម្ខាងទៀតថា យ៉ាងម៉េចដែរ? សុខសប្បាយរឺអត់? នៅពេលដែលគ្មាននាងនៅជិតតើគេសប្បាយចិត្តណាស់មែនទេ? មានអ្នកថ្មីរឺនៅ?
២. ចង់ដឹងពីមុខមាត់សង្សារថ្មីរបស់គេ៖ នេះគឺជាអ្វីដែលនារីៗមិនអាចរំលងបាន រឺក៏អាចនិយាយថាជាទម្លាប់ ព្រោះទោះបីជាបែកគ្នាហើយក៏ដោយប៉ុន្ដែនារីតែងតែចង់ដឹងថាសង្សារថ្មីរបស់អតីតសង្សារខ្លួនមានមុខមាត់បែបណា? ស្អាតជាងខ្លួនដែររឺទេ? តើម្នាក់នោះល្អប៉ុណ្ណាទើបបានជាដាច់ចិត្តទៅចោលរូបនាង?
៣. នៅតែមានចិត្តស្រលាញ់ឲ្យគូស្នេហ៍ចាស់៖ នេះជារឿងដ៏ពិបាកមួយដែលនារីមិនហ៊ាននិយាយ ព្រោះថាពួកគេនៅតែមិនទាន់កាត់ចិត្តបាន និងនៅតែស្រលាញ់ពិសេសតែងតែចាប់អារម្មណ៍ពីបញ្ហារបស់គេរហូតដោយមិនអាចបញ្ឈប់ចិត្តរបស់ខ្លួនឯងបានឡើយ៕
អត្ថបទ៖ Sai
ប្រភព៖mthai