ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហ៊ានណាស់! ចាប់បានជនសង្ស័យម្នាក់ក្លែងឯកសារសាធារណៈ ធ្វើត្រាឃុំក្លែងក្លាយ ទៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែង

    BY Khmernote Media July 3, 2020
    ហ៊ានណាស់! ចាប់បានជនសង្ស័យម្នាក់ក្លែងឯកសារសាធារណៈ ធ្វើត្រាឃុំក្លែងក្លាយ ទៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែង

    ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយក្លែងបន្លំឯកសារសារធារណៈ ធ្វើត្រាឃុំក្លែងក្លាយទៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និង ផ្ទះសម្បែង។ កើតហេតុថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទី ចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយសារតែក្លែងបន្លំឯកសារ និងធ្វើត្រាឃុំក្លែងក្លាយ ។

    ករណីនេះជនរងគ្រោះមានចំនួន០២នាក់ ទីឥឈ្មោះ មៀច ផៃ ភេទប្រុស អាយ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះ ឡាង ថុលភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ មានទៅលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែក៕ជនសង្ស័យមានឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
    + វត្ថុតាងចាប់យក៖
    ១. ត្រាមូលឃុំក្លែងក្លាយ ០១
    ២. ត្រាឈ្មោះ ០២ ។

    សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងម៉ោងខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានទទួលព័ត៌មាន ថាមានគេបន្លំធ្វើលិខិត ផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយទាំងឈ្មោះ ហត្ថលេខា និងត្រាថែមទៀត ពេលទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកបានហៅ ជនសង្ស័យខាងលើមកសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលភូមិធំ ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស បានឆ្លើយសារភាពថាខ្លួន បានឆាតទៅកន្លែងឆ្លាក់ត្រា តាមរយៈ Facebook ដែលមានយីហោឆ្លាក់ត្រា ពីចំងាយឲ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឲ្យខ្លួន ក្នុងតម្លៃ ២០$ ពេលបានត្រាហើយខ្លួនក៏រៀបចំ ឯកសារក្លែងក្លាយដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់បានចំនួន ៣០.០០០$ ដើម្បីប្រកបមុខរបរ ប្រាកដមែន ។
    ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី ។

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay