ព័ត៌មានជាតិ
ករណីពិសេស! អ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ហើយ ម្តាយរស់នៅ ស្រុក ថ្មពួក
BY Khmernote Media
July 3, 2020
យោងតាមការបង្ហោះរបស់លោកវេជ្ជបណ្ឌិត ប៊ូ វិបោន បានឲ្យដឹងពីព័ត៌មានអ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ហើយ ក្រោយពេលដែលគាត់ធ្វើការអេកូមើល។ គាត់បានបង្ហោះវិដេអូអេកូ និងរូបភាពមួយចំនួនដោយគាត់បានសរសេរថា៖ ថ្ងៃនេះនៅបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត. បូ៑ វិបោន ផ្លូវលេខ ៣ បានពិនិត្យស្រ្តីមានផ្ទៃពោះ ដែលរស់នៅ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ឃើញថាគាត់មាន កូនភ្លោះ៤ អាយុ ៣ខែ ជាករណីពិសេស។

យើងខ្ញុំពិនិត្យជូនដោយពុំយកកំរៃ និងបានពន្យល់ប្អូនស្រី អោយទៅផ្ញើពោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ជូនពរប្អូនស្រីមានសុខភាពល្អ៕ ប្រភព៖ Bou Vibonne

