ស្ទាយងាយៗដែលជួយឲ្យសុភាពនារីទទួលបានភាពស្រស់ស្អាតប្រចាំថ្ងៃ
មាននារីជាច្រើនតែងតែចង់ឲ្យខ្លួនទទួលបាននូវភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ប៉ុន្ដែពួកគេបែរជាមិនដឹងថាត្រូវលេងស្ទាយយ៉ាងណា ក៏ដូចជាការរៀបចំខ្លួនបែបណាទើបអាចទទួលបានភាពស្រស់ស្អាតនោះទេ។ ខាងក្រោមនេះគឺជាវិធីដែលជួយឲ្យអ្នករៀបចំខ្លួនដើម្បីទទួលបាននូវទំនុកចិត្តប្រចាំថ្ងៃ៖
១. រៀនMake Upបែបស្រាល៖ បើសិនជាអ្នកចេញទៅខាងក្រៅជួបមិត្តភក្ដិ រឺក៏ទៅធ្វើការអ្នកគួរតែតុបតែងមុខបែបស្រាលទើបវាមិនធ្វើឲ្យអ្នកមើលមកមិនមានភាពស៊ាំពេក។


២. ផ្លាស់ប្ដូរស្ទាយសក់៖ បើសិនជាអ្នកលើកសក់ចងញឹកញាប់ពេក អ្នកគួរតែសាកទម្លាក់សក់ម្ដងដើម្បីឲ្យអ្នកជិតខ្លួនរបស់ទទួលបានអារម្មណ៍មួយដែលថ្មីុី លើសពីនេះអ្នកគួរតែសកល្បងកាត់សក់ខ្លីព្រោះវាធ្វើឲ្យអ្នកមានភាពលេចធ្លោ។

៣. លេងស្ទាយសម្លៀកបំពាក់កុំបុរាណពេក ហើយក៏កុំSexy ពេកដែរ៖ នៅពេលដែលអ្នកតែងតែតុបតែងខ្លួនបែបSexy ជាប្រចាំពេកវាអាចធ្វើឲ្យអ្នកនៅជិតខ្លួនរបស់អ្នកស៊ាំភ្នែក ហេតុនេះយូរៗចេញដើរម្ដងចាំអ្នកតុបតែងឲ្យកប់ទើបទទួលបានភាពទាក់ទាញ។ ប៉ុន្ដែអ្នកត្រូវចាំថាកុំតុបតែងហួសហេតុពេកត្រូវមើលតាមកាលៈទេសៈផងដែរ៕ 


អត្ថបទ៖ Sai
ប្រភព៖mthai