ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនប្រើដំបងវាយប្លន់ខ្មែរ យកលុយបានប្រមាណ៣០លានរៀល សមត្ថកិច្ចចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនចូលព្រៃបាត់

    BY Khmernote Media July 6, 2020
    ចិនប្រើដំបងវាយប្លន់ខ្មែរ យកលុយបានប្រមាណ៣០លានរៀល សមត្ថកិច្ចចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនចូលព្រៃបាត់

    ខេត្តព្រះសីហនុ-សមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថនិងអជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ធ្វើប្រតិបត្តិការដេញបង្ក្រាបអំពើប្លន់យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានឃាត់ខ្លួនហើយ។

    របាយការណ៍បឋមពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនល្មើសមានគ្នា២នាក់ ជាជនជាតិចិន ជិះម៉ូតូម៉ាកAiR BLADE ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហ៊ីលតុនក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥ ខែកក្កដានេះ បណ្តាលអោយជនរងគ្រោះរងរបួស ក្នុងនោះជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់ប្រមាណ៣០លានរៀល រួចគេចខ្លួន ប៉ុន្តែពេលកើតហេតុការណ៍នេះ ក៍មានអន្តរាគមន៍បឋមពីកងសន្តិសុខ ពទ្ធ័ចាប់បានជនសង្សយ័ម្នាក់ និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត។

    ចំណែកជនល្មើសម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះ នាំយកលុយប្លន់បានទៅជាមួយ ដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាព បច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តនាំយកមករក្សាទុក ហើយប្រតិបត្តិការរុករកជនល្មើសដែលរត់គេចខ្លួនកំពុងធ្វើបន្ត ។ ជនសង្សយ័ដែលឃាត់ខ្លួនបាន ឈ្មោះWANG JiNGZHONG ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ជនរងគ្រោះ ប្រពន្ធឈ្មោះ សយ លីណា អាយុ២៤ឆ្នាំ (រងរបួសមធ្យម) និងប្តីឈ្មោះ អុីវ មាន អាយុ៣២ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅផ្សារលើ ក្រុងព្រះសីហនុ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay