ឃាត់ខ្លួនជនសង្ស័យសរុប៤នាក់ ពីបទល្មើសគ្រឿងញៀន ២ករណី ត្រូវអធិការដ្ឋានខណ្ឌច្បារអំពៅបង្រ្គាបបាន
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

ករណីទី១៖ ថ្ងៃទី០៥-០៧-២០២០ ម៉ោង០៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅរោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
១- ជនសង្ស័យឈ្មោះ រឿន វ៉ាត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។
២- ជនសង្ស័យឈ្មោះ ម៉ាង វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។
៣- ជនសង្ស័យឈ្មោះ អឿន សុខជីង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។
ជនសង្ស័យទាំង៣នាក់ខាងលើស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ០៨កញ្ចប់ថង់តូច។
ករណីទី២៖ ថ្ងៃទី០៥-០៧-២០២០ ម៉ោង១០និង៣០នាទី សមត្ថកិច្ចនគរបាល ប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅរោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ឆន ឡា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ រោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងមាន៖ ក្រាមពណ៍សថ្លា(សង្សយ័គ្រឿងញៀន) ០១កញ្ចប់ថង់តូច។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕


