ក្រុមហ៊ុន Harvey Law Group ផ្តល់នូវឱកាសវិនិយោគផ្តាច់មុខនៅតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការចាប់ផ្តើម បើកដំណើរការគម្រោងសណ្ឋាគារ ថមមី ហូលីវូដ (Tommie Hollywood) ដែលអាចជួយឲ្យលោកអ្នកទទួល បានប័ណ្ណបៃតង (Green Card) នៅសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ ឆ្នាំ ២០១៨៖ នេះគឺជាគម្រោងសណ្ឋាគារបែបលក្ខណ:ទំនើបប៊ូទិក មានកំពស់ប្រាំបីជាន់ និង ផ្តល់សេវាកម្មពេញលេញ និងរស់រវើក ស្ថិតក្នុងទីតាំងទេសចរណ៍ដែលមានភាពមមាញឹកបំផុតនៅសហរដ្ឋ អាមេរិក។ ការអភិវឌ្ឍបែបទំនើបកម្ម និងតាមបែបបទជីវិតរស់នៅដ៏ថ្មីថ្មោងនេះ គឺមានទីតាំងយ៉ាងជិតបង្កើយ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងសំបូរបែបដោយបរិយាកាសកម្សាន្តសប្បាយរួមមាន តំបន់ ហូលីវូដ (Hollywood) មជ្ឈមណ្ឌលកម្សាន្ត (Highland) និងតំបន់ដែលមានសម្បូរបែបដោយជីវិតពេលរាត្រី ឡូស អែនជេឡេស (Los Angeles)។ ភាពរំភើបញាប់ញ័រ ប្រកបដោយថាមពល ហើយសហគមន៍ប្រកបដោយភាពស្រស់ស្រាយនេះ នឹងអាចជួយបន្ថែមភាពស្រមើស្រមៃរបស់លោកអ្នកឲ្យក្លាយជាការពិតបាន។ នេះគឺជាការក្រលេកមើលជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចុងក្រោយបំផុតនៅហូលីវូដ និងជាគម្រោង ដែលមានការទទួលស្គាល់សម្រាប់ កម្មវិធី EB-5 – Meet Tommie Hotel Hollywood ។

ឱកាសដ៏រំភើបរីករាយនេះ នឹងកើតមានឡើងសម្រាប់វិនិយោគិននៅតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងតែស្វែងរក និងមានបំណងចង់វិនិយោគទៅក្នុងអចលនទ្រព្យដ៏មានតម្លៃ នៅទូទាំងសហរដ្ឋអាមេរិក និងអាចបង្កើតនូវ សុបិន នៅសហរដ្ឋអាមេរិក សម្រាប់ក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់របស់អ្នក។ ដើម្បីជម្រុញសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក តាមរយ:ការបង្កើតការងារ និងការវិនិយោគដោយប្រើប្រាស់ដើមទុនពីក្រៅប្រទេស កម្មវិធីសម្រាប់វិនិយោគិនដែលចង់ធ្វើអន្តោប្រវេសន៍ឈ្មោះ EB-5 នេះ អនុញ្ញាតិឲ្យវិនិយោគិនបរទេស និងក្រុមគ្រួសារ របស់ពួកគេអាចដាក់ពាក្យយកប័ណ្ណបៃតង (Green Card) តាមរយ:ការវិនិយោគទឹកប្រាក់ចំនួន ៥០០.០០០ (៥០ម៉ឺន) ដុល្លារអាមេរិក ទៅក្នុងគម្រោង ឫសហគ្រាសពាណិជ្ជកម្មណាមួយ ដើម្បីបង្កើត ឫរក្សាការងារពេញ ម៉ោងជាអចិន្ត្រៃយ៍ចំនួន ១០ សម្រាប់ជនជាតិអាមេរិក។
គម្រោង Tommie Hotel ចំនួន ២១២ បន្ទប់នេះ បានចាប់ផ្តើមការសាងសង់ នៅត្រីមាសទី ១ នៅឆ្នាំ ២០១៨ នេះ ដោយគម្រោងនេះសាងសង់ដោយ The Relevant Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯករាជ្យ ធំជាងគេមួយ នៅ ឡូស អែនជើឡេស (Los Angeles) និងជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះខាងគម្រោង អភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត នៅហូលីវូដ រួមមាន សណ្ឋាគារ ថមសុន (Thompson Hotel) សណ្ឋាគារ ថមមី (Tommie Hotel) តាវ គ្រុប (TAO Group)ខាងផ្នែកបដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន ព្រមទាំង សណ្ឋាគារ ឌ្រីម (Dream Hotel) អាវេញូ ក្លឹប (Avenue Club) និង ប៊ីតធី អេន អេសិក ហូលីវូដ (Beaty & Essex Hollywood) ជាដើម។ សណ្ឋាគារនេះ រួមមានអាងហែលទឹកប្រកបដោយទេសភាពដ៏ស្រស់ស្អាត ស្ថិតនៅលើដំបូល Rooftop ព្រមទាំង ទីតាំង Lounge ភោជនីយដ្ឋាន មជ្ឍមណ្ឌលហាត់ប្រាណ ទីកន្លែងសូណា ព្រមទាំងទីតាំង ពាណិជ្ជកម្មនៅជាន់ខាងក្រោមផ្សេងទៀត ដែលមានបំពាក់ជាមួយនឹង ចំណតឡានក្រោមដីផងដែរ។ គម្រោងនេះគ្រោងនឹងបង្កើតការងារ យ៉ាងហោចណាស់ ចំនួន ១១២៧ ការងារ។
លោក Bastien Trelcat ដែលជា Managing Partner នៃក្រុមហ៊ុន Harvey Law Group សម្រាប់តំបន់អាស៊ី អាគ្នេយ៍ បានឲ្យដឹងថា “តាមរយ:ការវិនិយោគទឹកប្រាក់ចំនួន ៥០០.០០០ (៥០ម៉ឺន) ដុល្លារអាមេរិក ទៅក្នុង គម្រោងសណ្ឋាគារ Tommie Hotel Hollywood នេះ វិនិយោគិនទាំងអស់ អាចរំពឹងថានឹងទទួលបាន ប័ណ្ណ បៃតង (Green Card) នេះបាន នឹងអាចរស់នៅគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក ក្នុងរយ:ពេលតិចជាង ២ ឆ្នាំ នឹងអាចបន្តឱកាសអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងឱកាសផ្ទាល់ខ្លួនផ្សេងទៀត នៅក្នុងប្រទេសដែលផ្នែកសេដ្ឋកិច្ច និងនយោបាយអាចមានស្ថិរភាពជាងបណ្តាប្រទេសផ្សេងទៀត”។Harvey Law Group គឺជាអ្នកជួយត្រួសត្រាយដំណោះស្រាយអន្តោប្រវេសន៍តាមរយ:ការវិនិយោគមួយ នៅអាស៊ី ហើយថ្មីៗនេះត្រួវបានតែងតាំងជាក្រុមហ៊ុនប្រឹក្សាផ្លូវច្បាប់ផ្នែកអន្តោប្រវេសន៍ផ្តាច់មុខ សម្រាប់គម្រោង Tommie Hotel Hollywood នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ លោក Bastien Trelcat បានបន្តទៀតថា នេះគឺជាឱកាសតែមួយគត់ដើម្បីអាចធ្វើការវិនិយោគទៅក្នុង គម្រោង សណ្ឋាគារបែបទំនើបប៊ូទិក នៅក្នុងទីតាំងដ៏មានប្រជាប្រិយភាពនៃហូលីវូដ ក៏ដូចជាស្ថិតក្នុងរាជធានីល្បីល្បាញ ផ្នែកកម្សាន្តនៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ Tommie ក៏ជាគម្រោង EB-5 មួយ ក្នុងចំណោមគម្រោង ផ្សេងទៀត ដែលក្រុមហ៊ុន Harvey Law Group ផ្ទាល់ បានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ខាងផ្នែកផ្លូវច្បាប់។ ហេតុនេះហើយ ពួកយើងសម្រេចជ្រើសយកគម្រោង Tommie នេះ ដោយផ្អែកទៅលើគម្រោងអាជីវកម្មដ៏មាន ប្រសិទ្ធិភាព រួមទាំងប្រវត្តិនៃស្នាដៃល្អៗ របស់ Relevant Group នៅ ឡូស អែនជើឡេស នេះ ដែលអាចជួយ ឱ្យវិនិយោគិន និងភ្ញៀវរបស់យើងទាំងអស់ អាចទទួលបានប្រាក់ចំណេញយ៉ាងមានប្រសិទ្ធិភាព ក៏ដូចជា អាចទទួលបានទឹកប្រាក់វិនិយោគមកវិញដោយសុវត្ថិភាព។
ជាចុងក្រោយ លោក Bastien Trelcat បានបញ្ជាក់ថា រាល់វិនិយោគិនដែលចង់ទៅរស់នៅ សហរដ្ឋអាមេរិក តាម រយ: កម្មវិធី EB-5 នេះ គួរតែសម្រេចជ្រើសយកគម្រោង Tommie Hotel ក្នុងពេលឆាប់ៗនេះ ដោយសារតែ កម្មវិធីវិនិយោគទឹកប្រាក់ ៥០០.០០០ (៥០ម៉ឺន) ដុល្លារអាមេរិក តាមរយះ EB-5 នេះ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨នេះ ហើយបន្ទាប់ពីនេះ ចំនួនទឹកប្រាក់វិនិយោគអប្បបរមានេះ អាចនឹងកើនឡើងគុណនឹងពីរ។ Harvey Law Group (HLG) គឺជាក្រុមហ៊ុនច្បាប់លក្ខណ:អន្តរជាតិឈានមុខគេ ដែលមានជំនាញលើ ច្បាប់ក្រុមហ៊ុននិងចល័តភាព ជាមួយកិត្តិនាមនៅទូទាំងពិភពលោក និងតាមរយ:ការដើរតួតំណាងឲ្យភ្ញៀវ និងក្រុមហ៊ុនលំដាប់ថ្នាក់ខ្ពស់ជាច្រើនរូបរួចមកហើយ ដោយមានការិយាល័យច្រើនជាង ១៩ ទីតាំង នៅទូទាំង ពិភពលោក ។ HLG បានទទួលពានរង្វាន់ជាក្រុមហ៊ុនច្បាប់លើផ្នែកអន្តោប្រវេសន៍ល្អជាងគេ នៅឯ កម្មវិធីពានរង្វាន់ Macallan ALB Hong Kong Law Awards ប្រចាំឆ្នាំ លើកទី ១៣ នៅឆ្នាំ ២០១៤ និង ២០១៧។ ក្នុងនាមជាក្រុមហ៊ុនប្រឹក្សាផ្លូវច្បាប់ផ្នែកអន្តោប្រវេសន៍នាំមុខគេ HLG តែងតែផ្តល់នូវកម្មវិធីផ្តល់ សញ្ជាតិ និងសិទ្ធិរស់នៅសមស្រប នឹងមានប្រសិទ្ធិភាពទាន់ពេលវេលា។ គួរបញ្ជាក់ថា HLG ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្រុមហ៊ុនដែលផ្តល់ការប្រឹក្សាលើផ្នែក ធ្វើអន្តោប្រវេសន៍ និងមិនមានផ្តល់ការប្រឹក្សាណាមួយលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាណាមួយនោះទេ។ សម្រាប់ពត៌មានផ្សេងៗទាក់ទងនឹងឱកាសវិនិយោគក្នុងកម្មវិធីអន្តោប្រវេសន៍ណាមួយ សូមទាក់ទងមក
Mr. Bastien Trelcat (Managing Partner) របស់ HLG ឫ Ms. Nymol Sokun ប្រធានផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្ម (Business Development Manager)។
btrelcat@harveylawcorporation.com
nsokun@harveylawcorporation.com
ទូរស័ព្ទ៖ +855 70 789 330 ឫ ចូលទៅកាន់ FB: https://www.facebook.com/HLGcambodia/
អាស័យដ្ឋាន៖ អាគារ Exchange Square, Unit ៧០៣ ជាន់ទី ៧ ផ្លូវ ១០៦ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



