អស្ចារ្យប្លែក! មនុស្សយក្ស ប៊ូសស្ត្រង កម្ពស់ជិត១០ម៉ែតនៅកោះពេជ្រ
អស្ចារ្យទៀតហើយលើកនេះ ដែលនិមិត្តរូបរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ត្រូវបានធ្វើឡើងយ៉ាងធំស្កឹមស្កៃនៅលើទឹកដីកោះពេជ្រសម្រាប់ទទួលបងប្អូនយុវវ័យយើងក្នុងការប្រគំតន្ត្រីប៉ាណាម៉ា ថ្ងៃទី12 ឧសភានេះ។ ការប្រគំតន្ត្រីនេះមានសុទ្ទតែកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាអន្តរជាតិគឺម្ចាស់បទប៉ាណាម៉ា លោក ម៉ាតេអូ ដែលជាបទចម្រៀងកំពុងមានការគាំទ្រពីយុវវ័យគ្រប់មជ្ឈដ្ឋាន។
ក្រៅពីការប្រគំតន្ត្រីដែលមានការសម្ដែងប្លែកៗជាច្រើនហើយនោះ ក៏មានការរៀបចំប្លែកៗជាច្រើនទៀតផងដូចជា អាវភ្លើង ប៊ូសស្ត្រង ការរាំប្លែកៗជាមួយតារាល្បីៗប្រចាំប្រទេសយើង និងតារាបរទេស ក្នុងនោះក៏មាននិមិត្តសញ្ញាលោហ្គូរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង គឺរូបមនុស្សសាច់ដុំសង្ហារត់ពោពេញដោយកំលាំងខ្លាំងក្លាត្រូវបានសាងសង់ឡើងយ៉ាងធំស្កឹមស្កៃដែលមានកម្ពស់រហូតដល់ជិត១០ម៉ែត្រឯណោះ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានរៀបចំការប្រគំតន្ត្រីអន្តរជាតិដ៏ធំមួយ នាថ្ងៃទី១២ ឧសភា នៅទីក្រុងកោះពេជ្រ ដោយនាំយកទាំងតារាល្បីៗក្នុងស្រុកនិងក្រៅស្រុកជាច្រើនមកចូលរួម៕
