សាំងហ្គាពួរឥឡូវនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ក្បែរ ៤៥,០០០នាក់ បន្ទាប់ពីរកឃើញករណីថ្មីចំនួន ១៨៣ នៅថ្ងៃនេះ
សាំងហ្គាពួរបានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៨៣នាក់ សម្រាប់ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលសរុបទៅមានរហូតដល់ ៤៤,៩៨៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនេះរួមមានករណីសហគមន៍ចំនួន ២៣ ដែលរួមមានពលរដ្ឋសាំងហ្គាពួរ ឬអ្នករស់នៅអចិន្រ្តៃយ៍ ៣នាក់ និងអ្នកកាន់ប័ណ្ណការងារចំនួន ២០នាក់។ ក្នុងចំណោមករណីថ្មីៗទាំងនេះក៏មាន ៣នាក់ ដែលជាករណីនាំចូល ត្រូវបានពិនិត្យរកឃើញពីកន្លែងនៅដាច់ដោយឡែក។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សាំងហ្គាពួរបានរកឃើញករណីជំងឺ COVID-19 ចំពោះក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ និងនិស្សិតអាយុ ២០ឆ្នាំ នៅឯវិទ្យាស្ថាន Millennia ប៉ុន្តែមិនទាប់បានពន្យល់ថាពួកគេឆ្លងរបៀបណានោះទេ។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ មានមួយចំនួនធំគឺមិនបានចេញរោគសញ្ញានោះទេ។ គិតមកទល់ពេលនេះសាំងហ្គាពួរព្យាបាលអ្នកជំងឺជាសះស្បើយបាន ៤០,៤២៩ នាក់ ខណៈមានជនរងគ្រោះ ២៦នាក់ ប៉ុណ្ណោះដែលបានស្លាប់៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times