ជនបរទេសចេះខ្មែរ ដកដង្ហើមធំធ្លាក់ទឹកចិត្ត នឹងអ្នកចោលសម្រាមស្អុយពេញហ្នឹង បំផ្លាញទេសភាព ផ្លូវ ៥៥ ភ្នំ១៥០០ ដែលរដ្ឋាភិបាលខំធ្វើ
ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយកាលពីម្សិលមិញនេះយោងតាមគណនីហ្វេសបុករបស់ Steve Hyde, Ph.D. បណ្ឌិត ស្ទីវ ហាយ ដែលចេះនិយាយភាសាខ្មែរ បានយ៉ាងល្អ គាត់បានថតវិដេអូសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង និងប្រាប់ថារដ្ឋាភិបាលខំធ្វើផ្លូវស្អាត តែអ្នកមកលេងបានចោលសម្រាមពេញនេះ បំផ្លាញទេសភាពដែលស្អាតទៅវិញ គាត់សួរថា កន្លែងណាដែលទេសភាពស្អាតសុខចិត្តបំផ្លាញចោល ប្រទេសយើងតាស។ ដើម្បីឲ្យជ្រាបច្បាស់សុំទស្សនាវិដេអូខាងក្រោម។

គួរបញ្ជាក់ថា យោងតាមប្រភពពីទទក បានឲ្យដឹងថា៖ ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) ។
១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។
២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ។
ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រ នៅតាមផ្លួវ ជាតិលេខ៥៥។

