ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះលក់វាំងននមួយកន្លែងបង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១០:៤០នាទី ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅចំណុចផ្ទះលេខ១៨២ ផ្លូវបេតុង (អតីតទីលានចាក់សំរាមចាស់ ) ស្ថិតភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញរបស់ការិយាល័យពន្លត់បង្ការអគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ទៅជួយអន្តរាគមន៍ភ្លាមៗ ផងដែរ ។
– ម្ចាស់ឈ្មោះ វ៉ែន សុធី ភេទប្រុស អាយុ ៦០ឆ្នាំ
– មុខរបរ លក់វាំងនន
– មូលហេតុ ឆ្លងចរន្តអគ្គិសនី
– ប្រភេទសំណង់ ថ្មបេតុង ទំហំ (៨ម៉ែត្រ x ១៧ម៉ែត្រ)
– ខូចខាត ឆេះសំភារៈក្នុងបន្ទប់ឡៅតឿរ រួមមាន ក្រណាត់មួយចំនួន និងសំភារៈមួយចំនួនពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
ក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់នោះទេ។ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង ១១និង១៦នាទីនាថៃ្ងខែឆាំ្នដដែល ៕







ប្រភព & អត្ថបទ៖ បងវម៉េង ខ្មែរណូត