កូវីដ-១៩
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសាំងហ្គាពួរកើនដល់ ៤៥,១៤០នាក់ បន្ទាប់ពីបានរកឃើញអ្នកឆ្លងថ្មីៗចំនួន ១៥៧នាក់
BY autoadmin
July 7, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times សម្រាប់ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរមានការបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៧ ករណី ដែលបង្កើនតួលេខសរុបដល់ ៤៥,១៤០ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ២០ ករណី ជាករណីសហគមន៍ និងមាន ៣នាក់ ជាករណីនាំចូល។

នៅក្នុងចំណោមករណីក្នុងសហគមន៍ទាំង ២០នាក់ មានអ្នកជំងឺ ១២នាក់ គឺជាអ្នកដែលមានទំនាក់ទំនងជាមួយករណីមុនៗ ហើយពួកគេត្រូវបានគេដាក់នៅដោយឡែក មុនពេលដែលរកឃើញថាមានជំងឺ COVID-19។ ករណីថ្មីៗក្រៅពីនោះគឺរកឃើញចេញពីពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ ចំណែកតួលេខស្លាប់របស់សាំងហ្គាពួរគឺរក្សាត្រឹម ២៦ នាក់ដដែល ទោះបីប្រទេសតូបតែឆ្លងច្រើនមួយនេះបន្ដមានករណីថ្មីៗក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times