ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គាំទ្រពេញទំហឹង! មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ហាមឃាត់ការធ្វើអាជីវកម្មទិញលក់-ពិឃាតសត្វសុនខ(ឆ្កែ)

    BY Khmernote Media July 7, 2020
    គាំទ្រពេញទំហឹង! មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ហាមឃាត់ការធ្វើអាជីវកម្មទិញលក់-ពិឃាតសត្វសុនខ(ឆ្កែ)

    សៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់-ពិឃាតសត្វសុនខ(ឆ្កែ) ដោយសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់ ទិញ ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឱ្យព្រួយបារម្ភ។

    ដូចនេះ ការដើរទាក់លក់ ទិញ និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ដែលត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា១១២ ១១៣ និង ១១៥នៃច្បាប់នេះ។ ក្នុងន័យនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបសូមធ្វើការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេតដោយគ្មានការអនុញ្ញាត។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាងស្រុងដូចខាងក្រោម ៖

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay