អន្តរជាតិ
មនុស្សរាប់រយនាក់លើយន្តហោះផ្ញើអាយុជីវិតលើពីឡុតទៅហើយ បែរជាពីឡុតធ្វើបែបនេះទៅវិញ
BY Khmernote Media
May 14, 2018
ពីឡុអង់គ្លេស៖ បើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា គាត់មានផ្ទុកសារជាតិស្រវឹងលើសកំណត់ និងព្យាយាមធ្វើការបើកបរយន្តហោះ ដែលមានផ្ទុកអ្នកដំណើរចំនួន ៣០០ នាក់។ ពីឡុតរូបនេះមានឈ្មោះថា Julian Monaghan អាយុ៤៩ឆ្នាំ ហើយយន្តហោះ ដែលពីឡុតនោះបើកជាប្រភេទ Boeing 777 ស្ថិតក្នុងព្រលានយន្តហោះអន្តជាតិ Gatwick ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ពីឡុតរូបនោះត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា មានផ្ទុកសារធាតុស្រវឹងក្នុងកម្រិត ជាតិអាកុល ៨៦ មីលីក្រាម ក្នុងឈាម ១០០ មីលីលីត្រ ដែលក្នុងច្បាប់កំណត់មិនត្រូវឲ្យមានជាតិអាកុលលើពី ២០ មីលីក្រាម/ ១០០ មីលីត្រឈាមនោះទេ។ ក្រោយការរកឃើញនេះគាត់ត្រូវបានគេចាប់ខ្លួនពីបទព្យាយាមបើកបរយន្តហោះក្នុងសភាពស្រវឹង ហើយគាត់ក៏ត្រូវគេបញ្ឈប់ពីការងារ ដែលមានប្រាក់ខែជាមធ្យមជាង៨ម៉ឺនដុល្លារនេះទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ mirror