ធ្លាប់លួចទូរស័ព្ទដៃគេជាប់ពន្ធនាគារម្ដងហើយ ចេញមកវិញមិនកែគំនិត នៅលួចទូរស័ព្ទដៃគេទៀត គេចាប់បានទៀត
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី មានករណីលួចទូរស័ព្ទដៃ កើតឡើងមួយលើក នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា សំអាត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីផ្លូវភេទ ទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ចំណែកឯជនរងគ្រោះឈ្មោះ គីម គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលេខ៤២៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ដំណើររឿងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី ជនរងគ្រោះឈ្មោះ គីម គា ភេទប្រុស អាយុ២១ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ស្រះចក ប្តឹងជនសង្ស័យពីរនាក់ ភេទស្រី ពីបទលួចទូរស័ព្ទដៃ នៅចំណុចក្នុងបន្ទប់លេខ១៨៩ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញខណ្ឌ.ប៉ុស្តិ៍បានសហការជាមួយជនសង្ស័យបានធ្វើការស្រាវជ្រាវ លុះមកដល់ថ្ងៃទី០៨.០៧.២០២០ វេលាម៉ោង០០និង៣០នាទី ឃើញជនសង្ស័យនៅចំណុចផ្លូវ៩៤ កែង១៣ ភូមិ១១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះ នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រាដកមែន។
ជនសង្ស័យឈ្មោះ ជា សំអាត បានសារភាពថាខ្លួនធ្លាប់ជាប់ ពន្ធនាគារព្រៃសរយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៨ ពីបទលួចទូរស័ព្ទដៃ ប៉ុន្តែពុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ ៕


ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត