ដកដង្ហើមនៅទីក្រុងទាំងនេះក្នុងប្រទេសឥណ្ឌា ស្មើរនឹងជក់បារីមួយថ្ងៃ៥០ដើម
ឥណ្ឌា៖ ក្នុងឆ្នាំ២០១៤ ទីក្រុង New Delhi របស់ប្រទេសឥណ្ឌា ត្រូវបានអង្គការសុខភាពិភពលោក (WHO) ចាត់ចូលជាទីក្រុង ដែលមានបរិស្ថានកខ្វក់បំផុតនៅក្នុងលោក ហើយ២ឆ្នាំក្រោយមក ទីក្រុងនេះបានជាប់ជាទីក្រុង ដែលមានបំពុលបរិស្ថានខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ។
បច្ចុប្បន្នក្នុងចំណោមទីក្រុងចំនួន១៥ ដែលជាទីក្រុងបំពុលបរិស្ថានខ្លាំងជាងគេបំផុតនៅលើលោក ក្នុងនោះមានទីក្រុងចំនួន១៤ជាទីក្រុងនៅក្នុងប្រទេសឥណ្ឌា។ អ្វីគួរឲ្យបារម្ភនោះគឺការបំពុលបរិស្ថាននៅក្នុងទីក្រុងទាំងនោះ សុទ្ធតែការបំពុលបរិយាកាសតូចៗ ដែលមើលនឹងភ្នែកផ្ទាល់មិនឃើញនោះទេ ហើយដោយសារតែវាតូច និងទំងន់ស្រាលខ្លាំងពេក ភាពកខ្វក់ទាំងនោះច្រើននៅក្នុងបរិយាកាសច្រើនជាងនៅតោងជាប់វត្ថុផ្សេងៗ ដែលកត្តានេះវាងាយនឹងបង្កផលប៉ះពាល់ដល់មនុស្ស និងសត្វតាមរយៈការចូលតាមច្រមុះ បំពុងក និងជ្រៀតចូលទៅក្នុងសួត និងប្រព័ន្ធនានានៅក្នុងរាងកាយផងដែរ។
ចំណែកឯប៉ះពាល់នៃកខ្វក់បរិយាកាសនេះអាចបង្កឲ្យមានជម្ងឺរ៉ាំរ៉ៃដូចជាជំងឺហឺត ជំងឺគាំងបេះដូង ជំងឺរលាកទងសួត និងបញ្ហាផ្លូវដង្ហើមដទៃទៀត ក៏ដូចជាការស្លាប់មុនអាយុពីជំងឺបេះដូង និងសួតផងដែរ នេះបើយោងតាមរបាយការណ៍ការបំពុលបរិស្ថានពិភពលោករបស់អង្គការសុខភាពពិភពលោក ដែលបានសិក្សាទៅលើទីក្រុងចំនួនជាង 4000 នៅតាមបណ្តាប្រទេសចំនួន 100 ។
ចំពោះទីក្រុងទាំង១៥ ដែលរងការបំពុលបរិស្ថានខ្លាំងជាងគេបំផុតនៅលើលោកនោះមានដូចជា៖
1. Kanpur
2. Faridabad
3. Varanasi
4. Gaya
5. Patna
6. Delhi
7. Lucknow
8. Agra
9. Muzaffarpur
10. Srinagar
11. Gurgaon
12. Jaipur
13. Patiala
14. Jodhpur
15. Kuwait

អត្ថបទ៖ សេម
ប្រភព៖ asiancorrespondent