ម៉ាឡេស៊ីរក្សាតម្លៃសាំងមិនឲ្យឡើងសូម្បីមួយសេនរយៈពេល៧សប្តាហ៍ជាប់គ្នាហើយ និងគ្រោងបន្តរក្សាតម្លៃដដែលនៅពេលខាងមុខ
ម៉ាឡេស៊ី៖ ខណៈតម្លៃប្រេងសាំងនៅតាមបណ្តាលប្រទេសអាស៊ានមួយចំនួនហាក់ឡើងខ្ពស់បន្តិច រីឯតម្លៃប្រេងសាំងនៅក្នុងទូទាំងប្រទេសម៉ាឡេស៊ីពុំមានការប្រែប្រួលនោះទេពោលគឺនៅរក្សាតម្លៃដដែលអស់រយៈពេល៧សប្តាហ៍ជាប់គ្នាមកហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី។
ដោយក្នុងនោះតម្លៃសាំងប្រភេទ RON 95 មានតម្លៃ RM2.20 (ប្រហែល 0.56 ដុល្លារអាមេរិក) ក្នុងមួយលីត្រ និងសាំងប្រភេទ RON 97 មានតម្លៃ RM2.47 (ប្រហែល 0.63 ដុល្លារអាមេរិក) ក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតប្រភេទ Euro 2M មានតម្លៃ RM2.18 (ប្រហែល 0.55 ដុល្លារអាមេរិក) ក្នុងមួយលីត្រ និង Euro 5 មានតម្លៃ RM2.28 (ប្រហែល 0.57 ដុល្លារអាមេរិក) ក្នុងមួយលីត្រ ដែលតម្លៃទាំងនេះគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា។ ហើយបើតាមការអះអាងរបស់អាជ្ញាធរម៉ាឡេស៊ីបានបន្ថែមថា តម្លៃនេះគ្រោងនឹងនៅបន្តថេរដូចនេះក្នុងរយៈយូរទៅមុខទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ paultan