ព័ត៌មានជាតិ

លោកផែង វណ្ណៈ បានឲ្យដឹងថា ព្រឹកនេះ ​អធិការ​ខណ្ឌ​បានរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ គង់​ ​ខេមរា ដែលបើកបុកចោរ បណ្តាលឲ្យស្លាប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការ​បន្តតាមច្បាប់​ពីបទ​ មនុស្ស​ឃាត​ដោយ​អចេតនា​

BY
Khmernote Media
July 9, 2020

យោងតាមការចុះផ្សាយរបស់លោកផែង វណ្ណៈ បានឲ្យដឹងនាព្រឹកនេះថា៖ ប្រភព​ច្បាស់​ការ​ពី​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​អោយដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ នេះ​ សមត្ថកិច្ច​នគរបាល​អធិការ​ខណ្ឌ​បានរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ គង់​ ​ខេមរា​ ចៅក្រម​ អមសាលាដំបូង​ខេត្ត​កោះកុង​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្តតាមច្បាប់​ពីបទ​ មនុស្ស​ឃាត​ដោយ​អចេតនា​ ។

លោក​គង់​ ខេមរា​ គឺជាជនរងគ្រោះដែលចោរឆក់​កាបូបលុយ​កាលពីរសៀលថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ នៅ​ខណ្ឌ​ សែនសុខ​ បន្ទាប់​មក​លោកក៏បេីកឡានដេញតាមចោរឆក់​និងបានបុកចោរ​អោយដួល​បណ្ដាល​អោយ​ចោរឆក់​ស្លាប់​។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ រសៀលថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ លោក​គង់​ ខេមរា​ ជា​ចៅក្រម​ម្នាក់ នៅ​ខេត្តកោះកុង បានរងគ្រោះដោយសារចោរឆក់​កាបូបលុយ នៅជិតសាលាIU ក្នុងខណ្ឌសែនសុខ​ បន្ទាប់ពីគាត់បានចេញពីកន្លែងកាត់សក់មួយកន្លែង ហើយនិយាយទូរស័ព្ទដៃបណ្តើរ កាន់កាបូបដើរចូលឡានបណ្តើរ ក៏ត្រូវបានស្រ្តីជាចោរ ឆក់កាបូបលុយជិះគេចខ្លួនតែម្តង ​បន្ទាប់​មក​ទៀតលោកក៏បានបេីករថយន្តដេញតាមចោរឆក់នោះ ​និងបានបើកបុកចោរ​នោះដួល​ បណ្ដាល​អោយ​ចោរស្លាប់​បាត់បង់ជីវិត និងម៉ូតូអូសរាប់ម៉ែត្រ៕

Share This Post: