ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១២៥នាក់ ដោយរួមមានករណីក្នុងសហគមន៍ចំនួន ២១នាក់ និងករណីនាំចូល ១នាក់

    BY autoadmin July 9, 2020
    សាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១២៥នាក់ ដោយរួមមានករណីក្នុងសហគមន៍ចំនួន ២១នាក់ និងករណីនាំចូល ១នាក់

    សាំងហ្គាពួរបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១២៥ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបកើនដល់ទៅ ៤៥,៤២៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានក្នុងសហគមន៍ចំនួន ២១នាក់ និងករណីនាំចូលម្នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺទាំង ២១ករណី មានករណីចំនួន ៥ គឺមានទំនាក់ទំនងជិតស្និទ្ធនឹងករណីមុនៗ ប៉ុន្តែត្រូវបានគេដាក់ដាច់ដោយឡែកមុនរកឃើញថាឆ្លង។ អាជ្ញាធរក៏កំពុងស៊ើបអង្កេតចំពោះករណីក្នុងសហគមន៍ទាំងនេះផងដែរ។

    ជាមួយនឹងករណីចំនួន ៣២១ ត្រូវបានរំសាយកាលពីថ្ងៃពុធ វានាំឱ្យចំនួនអ្នកបានជាសះស្បើយពីជំងឺ COVID-19 នៅសាំងហ្គាពួរបានកើនដល់ ៤១,៣១០នាក់។ ឥឡូវនេះមានអ្នកជំងឺសរុបចំនួន ២១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងនោះមានម្នាក់នៅក្នុងអង្គភាពថែទាំ និងអ្នកជំងឺ ៣,៧៣៤នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍ ខណៈមនុស្សចំនួន ២៦នាក់ បានស្លាប់ដោយសារជំងឺ។ នៅទូទាំងពិភពលោកជំងឺ COVID-19 បានឆ្លងដល់មនុស្សជាង ១២.១ លាននាក់ ហើយមនុស្សជាង ៥៥១,០០០ នាក់ បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: