ព័ត៌មានជាតិ
អភិបាលខណ្ឌទួលគោក ចុះចាប់ឡានដឹកទំនិញធុនធំមួយគ្រឿង ចូលមកផ្ទេរ ទំនិញទាំងថ្ងៃ ហើយយកទៅរក្សាទុក ១ ខែ ដើម្បីឲ្យរាងចាល
BY Khmernote Media
July 9, 2020
ភ្នំពេញ៖ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក កាលពីថ្ងៃពុធ ទី ០៨ ខែកក្កដា ពីម្សិលមិញនេះ បានបង្ហោះឲ្យដឹងពីការចូលចាប់បានឡានដឹកទំនិញ ចូលមកផ្ទេរ ទំនិញទាំងថ្ងៃ នៅលេីផ្លូវ ២៥១ សង្កាត់បឹងសាឡាង ហើយបានប្រាប់ឲ្យដឹងថា នឹងរក្សាទុកមួយខែ អោយរៀង ព្រមទាំងធ្វេីកិច្ចសន្យាជាមួយម្ចាស់ឃ្លាំង ហាមផ្ទេរទំនិញនៅលេីផ្លូវទៀត។ ក្រោយពេលដែលបង្ហោះរឿងចាប់ឡានធំផ្ទេរទំនិញនេះ ធ្វើឲ្យមានការគាំទ្រជាខ្លាំង និងលើកទឹកចិត្តឲ្យបន្តធ្វើបែបនេះទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ។
គួរបញ្ជាក់ថា លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ក៏បានដាក់ខ្នោះឡានជាច្រើនគ្រឿងនាពេលកន្លងមក ដែលចតឡានគ្មានសណ្តាប់ធ្នាប់ និងបញ្ច្រាស់ទិស ធ្វើឲ្យចរាចរណ៍មានការកកស្ទះផងដែរ៕






