ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតាដ៏ធំបំផុតប្រចាំឆ្នាំបានចេញដំណើរហើយ
Kubota ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា ក៏ដូចជាទូទាំងតំបន់អាស៊ានតែងតែបានរៀបចំ មហាព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដ៏ធំបំផុតប្រចាំឆ្នាំ របស់ខ្លួន។ នេះគឺជាឆ្នាំទី៥ ហើយរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត នៅក្នុងឆ្នាំនេះ គូបូតា បានពង្រីកព្រឹត្តិការណ៍នេះរហូតដល់ទៅ ចំនូន ៨ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀត គូបូតាក៏បាននាំមកនូវកម្មវិធីការប្រកួតប្រដាល់គុណខ្មែរដ៏ជក់ចិត្តសំរាប់បងប្អូនប្រជាកសិករទស្សនាកំសាន្តនៅក្នុងកម្មវិធីពិព័រណ៏នេះផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ១០ ឧសភា ២០១៨ ព្រឹត្តការណ៏ទី១ (ក្នុងចំនោម ៨ព្រឹត្តការណ៏) នៃ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា នៅក្នុងឆ្នាំនេះបានរៀបចំនៅ ខេត្តតាកែវ។ លោក ឆាលើមឆៃ គិតទិបាន់ថន តំណាង ស្យាម គូបូតា បានមានប្រសាសន៍នៅក្នុងកម្មវិធីពិព័រណ៍នៅខេត្តតាកែវនេះថា “នេះគឺជាការតាំងពិព័រណ៍គ្រឿងយន្តកសិកម្មដ៏អស្ចារ្យបំផុតដើម្បីបង្ហាញពីការធ្វើការងារជាក់ស្តែងរបស់ផលិតផលគូបូតាថ្មីៗ និងទទួលយកបទពិសោធន៍ដែលបញ្ជាក់ពីភាពខ្លាំង ធន់ និង សន្សំសំចៃប្រេងពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT និង ផលិតផលគូបូតាថ្មីៗផ្សេងទៀត។ និង ចូលរួមហ៊ោកញ្រ្ជៀវជាមួយកម្មវិធីការប្រកួតប្រដាល់គុណខ្មែរដ៏ជក់ចិត្តផងដែរ។

នៅក្នុងកម្មវិធីនេះក៍ទទួលបានការចូលរួមយ៉ាក់កកកុញពីសំណាក់ប្រជាកសិករពីខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលពួកគាត់រីករាយទទួលបានបទពិសោធន៏ជាច្រើនពីគូបូតា និង ទស្សនាសកម្មភាពផ្សេងៗជាច្រើនដែលមានដូចជា៖
• ការតាំងបង្ហាញផលិតផល គូបូតា ថ្មីៗជាច្រើនប្រភេទ
• ព័ត៌មាននានាស្តីពីវិធីធ្វើស្រែចំការដើម្បីទទួលបានទិន្នផលល្អបំផុតសម្រាប់កសិផល ស្រូវ ពោត និង ដំឡូង។
• ការធ្វើបទបង្ហាញអំពីផលិតផលនានានៅលើផ្ទៃដីពិត ដើម្បីបង្ហាញជូនពីរបៀបនៃការដំណើរការរបស់ គ្រឿងយន្តកសិកម្ម គូបូតាដ៏ទំនើបៗ។
• ការចាប់រង្វាន់ធំៗជាច្រើន ជួនដល់បងប្អូនប្រជាកសិករដែលបានចូលរួម និង ការទទួលបានកាដូពិសេសពីគូបូតាចំពោះប្រជាកសិករណាដែលបានកក់ទុកនូវផលិតផលគូបូតាណាមួយ។
• ការប្រគួតប្រដាល់គុណខ្មែរដ៏អស្ចារ្យពីសំណាក់កីឡាករគុណខ្មែរល្បីៗនៅកម្ពុជា។

ព្រឹត្តិការណ៍ទី២ គូបូតានឹងទៅដល់ខេត្តកំពង់ស្ពឺនៅថ្ងៃទី 17 ខែ ឧសភា នេះ នៅភូមិ រលួស សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។ សូមអញ្ជើញបងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺទាំងអស់ ក៍ដូចជាខេត្តនាៗទូទាំងប្រទេស ចូលរួមទស្សនាដោយឥតគិតថ្លៃ ចាប់ពី ម៉ោង២រសៀលតទៅ។
កាលបរិច្ឆេទ និង ទីតាំង នៃការតាំងពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដែលអមជាមួយនិងកម្មវិធីប្រដាល់គុណខ្មែរ ចំនួន៣ព្រឹត្តិការណ៍បន្ទាប់ទៀតដូចខាងក្រោម៖
– ខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨
– ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
– ខេត្តស្ទឹងត្រែង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨

ចំពោះ ព្រឹត្តិការណ៍ចំនួន៤ ខេត្តក្រុងផ្សេងទៀត គូបូតានិងរៀបចំនៅក្នុងខែតុលានេះ។
គូបូតាសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ នឹងផ្តល់ចំនេះដឹងដ៏មានសារសំខាន់ដល់ប្រជាកសិករខ្មែរ ក្នុងការធ្វើទំនើបកម្មការងារកសិកម្មរបស់ខ្លួនដោយគ្រឿងចក្រកសិកម្មគូបូតាដើម្បីកាត់បន្ថយចំនាយ បង្កើនទិន្នផលជាអតិបរមា និងទទួលបានចំនូលកាន់តែច្រើនដែលធ្វើអោយជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរកាន់តែប្រសើរ និងជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មនៅប្រទេសកម្ពុជាអោយកាន់តែប្រសើរឡើង។

គួរកត់សំគាល់ផងដែលថា នៅក្នុងឆ្នាំនេះ គូបូតាបាននិងកំពុងរៀបចំ ព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការប្រគុំតន្រ្តី Kubota ZT concerts នៅក្នុងខេត្ត កំពង់ធំ និង ព្រៃវែងកាលពីខែមិនាកន្លងទៅ និង ព្រឹត្តិការណ៍ Kubota ZT Parade ដែលបាននិងកំពុងតែរៀបចំផងដែរនៅតាមបណ្តាស្រុក និង ខេត្តនានាជាច្រើន ទូទាំងប្រទេសកម្ពុជា។

សំរាប់ព័ត៍មានបនែ្ថម សូមទាក់ទងភ្នាក់ងារចែកចាយគូបួតាដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតាលេខ 1800-20-1747 (ឥតគិតថ្លៃ) រឺ ចូលទៅកាន់ Kubota Facebook page: Kubota Kampuchea Club៕