រថយន្ត

ក្រុមហ៊ុន Toyota បញ្ចេញរថយន្ត Corolla Cross ស៊េរីឆ្នាំ២០២១ ជាមួយនឹងប្រភេទម៉ាស៊ីនកូនកាត់ មានលក់មុនគេនៅទីផ្សារប្រទេសថៃ

BY
autoadmin
July 9, 2020

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរថយន្តប្រភេទ Crossovers និងប្រភេទ SUV នៅទូទាំងពិភពលោកកំពុងត្រូវប៉ាន់ខ្លាំងមែនទែ។ រថយន្តប្រភេទទាំងនេះក៏មិនទាន់ចេញសញ្ញាថានឹងចុះថយវិញដែរ ហើយឥឡូវនេះក្រុមហ៊ុន Toyota ក៏បានដើរតាមគន្លងនេះដូចគ្នា ដោយបានបញ្ចេញនូវម៉ូដែល Corolla Cross ស៊េរីឆ្នាំ២០២១ យ៉ាងថ្មីសន្លាង។ រថយន្តនេះត្រូវបានគេឱ្យដឹងថា បង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃ ហើយវាមានមូលដ្ឋានលើរថយន្ត Toyota Corolla ផ្ទាល់តែម្ដង។

រថយន្តនេះហាក់មានមាឌសមល្មមមែនទែន ដោយមានប្រវែង 4,460 មីលីម៉ែត្រ, ទំហំ 1,825 មីលីម៉ែត្រ, កម្ពស់ 1,620 សង់ទីម៉ែត្រ ហើយរថយន្តនេះក៏ប្រៀបដូចជាការបញ្ចូលគ្នារវាងម៉ូដែល C-HR និង RAV4 ។ ម៉្យាងទៀតចន្លោះពីកង់មុខទៅកង់ក្រោយ (wheelbase) ប៉ុនគ្នាជាមួយម៉ូដែល C-HR ផងដែរ។ ចំពោះមាស៉ីន powertrain របស់វិញគឺមាន ២ជម្រើស ដោយទី១គឺជាម៉ាស៊ីនសាំងចំណុះ ២លីត្រ 2ZR-FBE មានកម្លាំង ១៤០សេះ (១០៤គីឡូវ៉ាត់) និងកម្លាំងបង្វិល ១២៩ផោន-ហ្វីត (១៧៥ញូតុន-ម៉ែត្រ)។

មួយទៀតគឺម៉ាស៊ីនកូនកាត់ដែលមានកម្លាំងម៉ូទ័រ ៦០០វ៉ុល បំន្ថែមជាមួយកម្លាំង ៧២សេះ (៥៤គីឡូវ៉ាត់) និងកម្លាំងបង្វិល ១២០ ផោន-ហ្វីត (១៦៣ញូតុន-ម៉ែត្រ)។ ម៉ូទ័រអេឡិចត្រិចនេះដំណើរការដោយភ្ជាប់ជាមួយម៉ាស៊ីនចំណុះ ១.៨ លីត្រ ZR-FXE ដែលបង្កើតកម្លាំង ៩៨សេះ (៧៣គីឡូវ៉ាត់) និងកម្លាំងបង្វិល ១០៥ ផោន-ហ្វីត (១៤២ញូតុន-ម៉ែត្រ)។ រថយន្តនេះទំនងផ្ដោតសំខានមុនគេគឺនៅអាស៊ីអាគ្នេយ៍ ដោយវានឹងមានលក់នៅក្នុងប្រទេសថៃមុនគេ ហើយទីផ្សារផ្សេងៗនឹងមានជាបន្ដបន្ទាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: