ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្តាយរវល់តែថតរូប Selfie របូតកូនពីដៃធ្លាក់ចេញពីជណ្ដើរយន្តស្លាប់យ៉ាងរន្ធត់ (មានវីដេអូ)

    BY Khmernote Media May 16, 2018
    ម្តាយរវល់តែថតរូប Selfie របូតកូនពីដៃធ្លាក់ចេញពីជណ្ដើរយន្តស្លាប់យ៉ាងរន្ធត់ (មានវីដេអូ)

    ឥណ្ឌា៖ ទារកអាយុ១០ខែម្នាក់បានរបូតធ្លាក់ចេញពីដៃរបស់ម្តាយ ខណៈម្តាយកំពុងតែបីទារករូបនោះនៅក្នុងដៃ ហើយព្យាយាមថតរូប Selfie ពេលដើរឡើងលើជណ្ដើរយន្ត។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងក្រុង Ganganagar រដ្ឋ Rajasthan ប្រទេសឥណ្ឌា។

    តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ទារកនោះបានធ្លាក់ចេញពីជណ្ដើរចុះទៅក្រោម ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័។ នេះជាមេរៀនមួយសម្រាប់អ្នកម្តាយគ្រប់រូបដែល ស្រលាញ់ការថតរូប Selfie ខ្លាំងពេករហូតភ្លេចគិតពីសុវត្ថិភាពរបស់កូនតូចដែលកំពុងនៅក្នុងដៃ។ សូមអញ្ជើញប្រិយមិត្តទស្សនា វីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖

    https://www.youtube.com/watch?v=ahnQ8m17scU

    អត្ថបទ៖ ភក្តី

    ប្រភព៖ CGTN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay