ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបតែត្រូវរ៉ូវគ្នាថ្ងៃមុន ឥលូវកូរ៉េខាងជើងលុបចោលជំនួបពិភាក្សាជាមួយកូរ៉េខាងត្បូង ហើយគំរាមលុបចោលការពិភាក្សាជាមួយលោក ដូណល់ ត្រាំ ថែមទៀត

    BY Khmernote Media May 16, 2018
    ទើបតែត្រូវរ៉ូវគ្នាថ្ងៃមុន ឥលូវកូរ៉េខាងជើងលុបចោលជំនួបពិភាក្សាជាមួយកូរ៉េខាងត្បូង ហើយគំរាមលុបចោលការពិភាក្សាជាមួយលោក ដូណល់ ត្រាំ ថែមទៀត

    កូរ៉េខាងជើងបានលុបចោលការប្រជុំពិភាក្សាជាមួយនឹងកូរ៉េខាងត្បូង ហើយថែមទាំងគំរាមលុបចោលការជួបប្រជុំពិភាក្សា ជាមួយនឹងអាមេរិកទៀតផង ដោយសារតែបញ្ហាអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយគ្នា នេះបើតាមការរាយការណ៍របស់ប្រពន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង។

    ទីក្រុងព្យុងយ៉ាងបានធ្វើការលុបចោលការប្រជុំពិភាក្សាខាងលើនេះ ក្រោមហេតុផលតែមួយគត់គឺ ដោយតែសារទៅក្រុងសេអ៊ូលនៅតែបន្តធ្វើការសមយុទ្ធយោធា (Max Thunder military) ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ សេចក្តីរាយការណ៍របស់ទីក្រុងព្យុងយ៉ាងក៏បានបន្ថែមថា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្ត ឥរិយាបថនេះទៀត សូម្បីតែជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរីក្នុងថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ ក៏ត្រូវលុបចោលផងដែរ។

    មកទល់នឹងពេលនេះគេមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីសំណាក់កូរ៉េខាងត្បូងនៅឡើយទេ តែគេសង្ឃឹមថាទីក្រុងសេអ៊ូលនឹងមានឥរិយាបថសមស្របណាមួយ ដើម្បីរក្សាទំនាក់ទំនង និងសន្តិភាពជាមួយនឹងកូរ៉េខាងជើង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ rt

    Share This Post:
    MPO4D jitutoto mpo4d Mpoplay