អន្តរជាតិ
សាហាវមែន! ស្ត្រីម្នាក់ត្រូវចោរចាក់មួយចំមុខ ហូរឈាមស្រោចខ្លួន បញ្ចូនទៅពេទ្យទាំងកាំបិតជាប់លើផ្ទៃមុខ (មានវីដេអូ)
BY Khmernote Media
May 16, 2018
ម៉ាឡេស៊ី៖ ស្រ្តីវ័យក្មេងម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យទាំងមានកូនកាំបិតតូចមួយជាប់នៅលើផ្ទៃមុខរបស់នាង ដែលហេតុការណ៍នេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ និងតក់ស្លុតជាខ្លាំង។ ស្ត្រីរងគ្រោះមានអាយុ១៩ឆ្នាំ មានមុខរបរជាជំនួយការក្នុងហាងលក់ឥវ៉ាន់មួយកន្លែងក្នុងទីក្រុង Bukit Tengah ប្រទេសម៉ាឡេស៊ី។
ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនាងបានចេញពីធ្វើការរៀងុយប់បន្តិច និងបានដើរទៅផ្ទះវិញតែម្នាក់ឯង។ ខណៈកំពុងតែដើរត្រលប់ទៅផ្ទះវិញនោះគឺនៅម៉ោង ៩ និង ៣០នាទីយប់ ស្រាប់តែមានចោរម្នាក់មកប្លន់យកលុយពីនាង ហើយនៅពេលដែលនាងព្យាយាមរត់គេច ចោររូបនោះបានយកកាំបិតចាក់ចំផ្ទៃមុខរបស់នាងតែម្តង។ ក្រោយកើតហេតុនាងត្រូវបានប៉ូលិសជួយបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះខាងប៉ូលិសកំពុងតាមចាប់ខ្លួនចោររូបនោះហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


