ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាលារៀនទូទាំងទីក្រុងហុងកុងនឹងចាប់បិទទ្វារម្ដងទៀត ដោយសារករណីកូវីដ១៩ នៅក្នុងសហគមន៍មានការកើនឡើង

    BY autoadmin July 10, 2020
    សាលារៀនទូទាំងទីក្រុងហុងកុងនឹងចាប់បិទទ្វារម្ដងទៀត ដោយសារករណីកូវីដ១៩ នៅក្នុងសហគមន៍មានការកើនឡើង

    សាលារៀនទូទាំងទីក្រុងហុងកុងនឹងចាប់ផ្តើមវិស្សមកាលរដូវក្តៅនាថ្ងៃច័ន្ទ ទី១៣ ខែកក្កដា សប្តាហ៍ក្រោយនេះ ដោយសារមានការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងសហគមន៍ ដែលបង្ខំឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ត្រូវត្រឡប់ទៅរកវិធានការណ៍រក្សាគម្លាតឡើងវិញ។ នៅរសៀលថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០​ លេខាធិការអប់រំហុងកុងលោក Kevin Yeung Yun-hung បាននិយាយថា សាលាមធ្យមសិក្សា និងបឋមសិក្សា ក៏ដូចជាសាលាមត្តេយ្យនឹងផ្អាកថ្នាក់រៀនរបស់ពួកគេ ដែលចាប់ផ្តើមនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនះ។

    លោក Kevin Yeung Yun-hung បាននិយាយថា សាលារៀននឹងអាចអនុញ្ញាឱ្យធ្វើការប្រឡងសំខាន់ៗ ដែលត្រូវបានគ្រោងទុកសម្រាប់សប្តាហ៍ក្រោយ រួមទាំងការពិនិត្យផ្ទៃក្នុងសម្រាប់គោលបំណងនៃការប្រឡង។ លោក Kevin Yeung Yun-hung បាននិយាយថា ការប្រុងប្រយ័ត្នចាំបាច់ដូចជាការពាក់ម៉ាស់ និងការរក្សាគម្លាប្រកបដោយសុវត្ថិភាពរវាងនិស្សិត​ គួរតែត្រូវបានអនុម័តដើម្បីការពារការឆ្លងនៃជំងឺនេះ។ សាលារៀនក៏គួរតែនៅតែបើករហូតដល់ថ្ងៃដែលបានគ្រោងទុក នៃការចាប់ផ្តើមនៃថ្ងៃឈប់សម្រាករដូវក្តៅផងដែរ។

    គួរឱ្យដឹងដែរថា ទីក្រុងបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួន ៣៤ កាលពីថ្ងៃព្រហស្បតិ៍ ដែលច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីការរាតត្បាតដំបូង។ ការលេចចេញជាថ្មីនៅទីក្រុងហុងកុងបានកើតឡើង បន្ទាប់ពីប៉ុន្មានសប្តាហ៍នៅពេលដែលមនុស្សបានវិលត្រឡប់ទៅធ្វើការវិញ ហើយភោជនីយដ្ឋានមានភាពមមាញឹកម្តងទៀត។ ទីក្រុងហុងកុងបានចាប់ផ្តើមបើកសាលារៀនឡើងវិញនៅចុងខែឧសភា បន្ទាប់ពីត្រូវរៀនពីផ្ទះរយៈពេល ៤ខែ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: