ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះងាយៗដើម្បីជួយឲ្យអ្នកទទួលបានបបូរមាត់ស្អាតតាមបែបនារីកូរ៉េ

    BY Khmernote Media May 16, 2018
    គន្លឹះងាយៗដើម្បីជួយឲ្យអ្នកទទួលបានបបូរមាត់ស្អាតតាមបែបនារីកូរ៉េ

    ការ Make Up​ ស្រាលៗតាមបែបនារីកូរ៉េកំពុងតែទទួលបានការពេញនិយមជាខ្លាំង ព្រោះថានារីគិតថាការធ្វើបែបនេះគឺមានភាពស្រស់ស្អាត ជាពិសេសទទួលបានទំនុកចិត្តនៅពេលដែលពួកគេទៅក្រៅម្ដងៗ។ ប៉ុន្ដែនារីមួយចំនួនពុំដឹងទេថាត្រូវធ្វើយ៉ាងណាទើបបានស្រស់ស្អាតបែបធម្មជាតិទាំងនេះ អស់បារម្ភទៀតហើយដោយអ្នកគ្រាន់តែអនុវត្តន៍នូវវិធីងាយៗទាំងនេះ៖

    ១. មុនដំបូងអ្នកគួរតែជ្រើសរើសយកពណ៌ដែលសមជាមួយនឹងមុខរបស់អ្នក ប៉ុន្ដែពណ៌ដែលពេញនិយមនោះគឺពណ៌ទឹកក្រូច, ផ្កាឈូក, ក្រហម និងពណ៌ត្នោត។ នៅពេលដែលអ្នករើសពណ៌បានហើយ អ្នកគ្រាន់តែយកមកលាបនៅផ្នែកខាងក្នុងសើរៗ អ្នកគួរតែជៀសវាងការលាបពេញមួយផ្ទៃបបូរទាំងមូល។

    ២. នៅពេលដែលអ្នកលាបបបូរមាត់ផ្ទៃខាងក្នុងរួចហើយ អ្នកគួរតែប្រើសម្រាមដៃ រឺក៏ជក់យកមកលាបខាងក្រៅតិចៗឲ្យចេញជាស្រមោលដើម្បីបំបែកសាច់ក្រែមកុំឲ្យមានពណ៌ដិតពេក។

    ៣. ជាចុងក្រោយអ្នកអាចបន្ថែមជាមួយនឹងក្រែមរលូង រឺក៏ផ្សេងតាមដែលអ្នកចូលចិត្ត បន្ទាប់មកអ្នកផ្អិបបបូរមាត់ចូលគ្នាដើម្បីឲ្យវាចូលបានស្អាតល្អ។ ចង់ដឹងថាយ៉ាងណានារីៗគួរតែសាកល្បងអនុវត្តន៍ទាំងអស់គ្នា៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay