កូវីដ-១៩
អបអរសាទរ! ព្រឹកនេះ គ្រូពេទ្យកម្ពុជាយើងព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយថែម០២នាក់ទៀត អ្នកឈឺនៅសល់០៨នាក់ទៀតប៉ុណ្ណោះ
BY Khmernote Media
July 11, 2020
ក្រសួងសុខាភិបាលបានធ្វើការប្រកាសនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន០២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។

អ្នកជាសះស្បើយទាំង២នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
